ឪពុកចុងរំលោភកូនស្រីអាយុ១៣ឆ្នាំ បានសម្រេច ត្រូវកម្លាំងនគរបាល ស្រុកសំបូរចាប់ខ្លូន

(ក្រចេះ)៖ ឪពុកចុងល្មោភកាមម្នាក់ ការធ្វើសកម្មភាពរំលោភកូនស្រីចុង អាយុ១៣ឆ្នាំបានសម្រេច ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះចាប់ខ្លូន។

លោកអនុសេនីយ៍ ណយ ស៊ីថាយ អធិការរងនគរបាលស្រុកសំបូរ បានឱ្យដឹងថា ការចាប់ខ្លូនឪពុកចុងល្មោភកាមរូបនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចស្រែល្អក់ ភូមិស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះ។ 

លោកអនុសេនីយ៍ បានបន្ដថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ឪពុកចុងតិរច្ឆានឈ្មោះ មាស មន អាយុ៤០ឆ្នាំបានធ្វើ សកម្មភាពរំលោភកូនស្រីចុងរបស់ខ្លូន ឈ្មោះ នេន ស្រីរ៉ាយ ខណៈដែលឪពុករូបនេះ បានបបួលកូនចូលទៅព្រៃកាប់ឈើនឹងឱ្យកូន ទៅដាំបាយឱ្យ ក្រោយមកខ្លូនក៏បានរំលោភកូនបានសម្រេច ហើយបានគំរាមដល់កូនស្រីថា នឹងសម្លាប់ប្រសិនបើយករឿងនេះ ទៅប្រាប់ម្តាយ។

ក្រោយមកម្ដាយក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ច នៅប៉ុស្ដិ៍ក្បាលដំរី បន្ទាប់ពីបានទទួលពាក្យបណ្ដឹងកម្លាំង របស់លោកបានធ្វើការស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លូនតែម្ដង។ បច្ចប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លូនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ ដែលកាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ២០១៥ រហូត បានសម្រេចចំនួន៧ដង ខណៈម្តាយចេញទៅស៊ីឈ្នួល ដកដំឡូងមីឱ្យគេតាំងពីព្រឹករហូត ដល់ល្ងាចទើបត្រឡប់មកវិញ ទុកឱ្យកូនស្រីស្នាក់នៅផ្ទះជាមួយនឹង ឪពុកចុងចិត្តតិរច្ឆាន ហើយនៅថ្ងៃចុងក្រោយ ខណៈម្តាយឃើញ ទាន់ក៏ស្រែកឆោឡោ រីឯជនល្មោភកាម រូបនោះដឹងសភាពការណ៍ មិនស្រួលក៏ដាក់មេប្រូចរត់ គេចខ្លួនចូលព្រៃបាត់ ស្រមោលតែម្តង ។ លុះក្រោយមកស្ត្រីជា ម្តាយបានសម្រេច ចិត្តដាក់ពាក្យប្តឹងទៅសមត្ថកិច្ច នគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីឱ្យចាត់ការតាមនីតិវិធី ។

ហេតុការណ៍ឪពុកចុងរំលោភកូនស្រីអាយុ១១ឆ្នាំនេះបានបែកការណ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា កុមារីរងគ្រោះទើបតែ មានអាយុ១១ឆ្នាំ ចំណែកឯ ឪពុកចុងតិរច្ឆានមាន ឈ្មោះ ភា ផៃ អាយុ២៤ឆ្នាំ ជាកម្មករ ។

ប្រភពបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះ សមត្ថកិច្ចក៏បានហៅ ក្មេងស្រីតូចនេះមកសាកសួរ ដោយនាងឆ្លើយថា ឪពុកចុងនេះបានល្បួងនាងរំលោភ ជាច្រើនលើកច្រើនសារ មកហើយ ខណៈម្តាយនាង និងបងប្អូនប្រុសស្រី ដទៃទៀតនាំគ្នាទៅធ្វើការដកដំឡូងមី នៅឯចម្ការថៅកែម្នាក់ ដោយបន្ទាប់ពីរំលោភរួចគាត់បានគម្រាម មិនឱ្យប្រាប់នរណាដឹងឡើយ ហើយក៏មិនត្រូវ ឱ្យម្តាយដឹងដែរ បើពុំដូច្នោះទេរូប គេនឹងសម្លាប់ចោលទាំងពូជ មិនទុកនរណាម្នាក់ នោះឡើយ ។

កុមារីរងគ្រោះបញ្ជាក់ទៀតថា ដោយសារការភ័យខ្លាចចំពោះការគម្រាមកំហែង ទើបនាងសុខចិត្ត នៅស្ងៀមរហូតដល់ឪពុកចុងចិត្ត ជាសត្វរូបនេះបន្តរំលោភ នាងជាច្រើនលើកច្រើនសារ ។

ប្រភពបញ្ជាក់ទៀតថា ក្រោយមកដោយសារស្ត្រីជាម្តាយកត់សម្គាល់ឃើញកូនស្រីរបស់ខ្លួន មានសភាពស្លេកស្លាំងខុសពីធម្មតា និងមានការភ័យខ្លាច ទើបថ្ងៃមួយនាងធ្វើដំណើរទៅ ដល់ចម្ការហើយ ក៏លួចដើរមក មើលឯផ្ទះរបស់ខ្លួនវិញថាតើមា នការអ្វីកើតឡើង ។ ពេលនោះស្រាប់តែឃើញប្តី តិរច្ឆានរូបនោះកំពុងធ្វើសកម្មភាព រំលោភកូនស្រីរបស់ខ្លួន ហើយក៏ស្រែកផ្អើលឆោឡោ ទើបរូបគេស្ទុះរត់គេចខ្លួន បាត់ស្រមោល ហើយនាងក៏ ប្រញាប់ដាក់ពាក្យប្តឹងទៅសមត្ថកិច្ច នគរបាលតែម្តង ។

សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះបានកើតឡើងតាំងពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយរំលោភបាន សំរេចប្រហែល៧លើក ។ បច្ចុប្បន្នជនសង្ស័យបានរត់ គេចខ្លួនបាត់ស្រមោល ចំណែកសមត្ថកិច្ចជំនាញកំពុង ស្រាវជ្រាវរកមុខសញ្ញា និងតាមចាប់ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឪពុកចុងរំលោភកូនស្រីអាយុ១៣ឆ្នាំ បានសម្រេច ត្រូវកម្លាំងនគរបាល ស្រុកសំបូរចាប់ខ្លូន

ឪពុកចុងរំលោភកូនស្រីអាយុ១៣ឆ្នាំ បានសម្រេច ត្រូវកម្លាំងនគរបាល ស្រុកសំបូរចាប់ខ្លូន

ឪពុកចុងរំលោភកូនស្រីអាយុ១៣ឆ្នាំ បានសម្រេច ត្រូវកម្លាំងនគរបាល ស្រុកសំបូរចាប់ខ្លូន

ឪពុកចុងរំលោភកូនស្រីអាយុ១៣ឆ្នាំ បានសម្រេច ត្រូវកម្លាំងនគរបាល ស្រុកសំបូរចាប់ខ្លូន