​អ្នកជំងឺ​ឬ​ស​ដូង​បាត គួរ​តម​អាហារ​ទាំងនេះ​

​អ្នកជំងឺ​ឬ​ស​ដូង​បាត គួរ​តម​អាហារ​ទាំងនេះ​

​មនុស្ស​គ្រប់គ្នា ដែល​រស់នៅ​ជាមួយ​នឹង​ជំងឺ​ឬ​ស​ដូង​បាត តែង​ប្រាប់​អំពី​អា​ការៈមិន​ស្រួល និង​មិន​ស្រណុក​ក្នុង​ខ្លួន​ស្រួចស្រាវ ដែល​ពួកគេ​ជួបប្រទះ​។ ជំងឺ​ឬ​ស​ដូង​បាត គឺជា​ការ​ហើម និង​រលាក​ទៅលើ សរសៃ​វ៉ែន​ក្នុង​រន្ធ​គូថ​អ្នកជំងឺ ជាមួយនឹង​ការ​ហូរឈាម តែ​អត់​ឈឺ​ទៅវិញ​។ ដូច្នេះ បើសិន​ជា​ខ្ញុំ​មាន​ជំងឺ​ឬ​ស​ដូង​បាត​អឺចឹង តើ​ខ្ញុំ​គួរ​តម​អាហារ​អ្វី​ខ្លះ​ទៅ​?

អាហារ​ហឹរ​
បើសិន​ជា​អ្នក កំពុងតែ​មាន​បញ្ហា​ទល់លាមក​រ៉ាំរ៉ៃ និង​ជំងឺ​ឬ​ស​ដូង​បាត​ទៀត​នោះ អាហារ​ហឹរ គឺ​ជា​សត្រូវ​ដ៏​ធំ​បំផុត សម្រាប់​អ្នក​ហើយ​។ បើសិន​ជា​អ្នក មិន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ទេ ចូរ​សុំ​ឲ្យ​អ្នក​ធ្វើ​ម្ហូប​នោះ ចែក​អាហារ​ដែល​គ្មាន​ជាតិ​ហឹរ ឲ្យ​អ្នក​ដាច់ដោយឡែក​ទៅ​។​

សាច់​
អាហារ​មួយ​ប្រភេ​ទៀត ដែល​អាច​ធ្វើឲ្យ​ជំងឺឬ​សដូង​បាត កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​សាច់​តែម្តង ជាពិសេស សាច់​ក្រហម ព្រោះ​វា​ជា​អាហារ​ដែល​ពិបាក​រំលាយ​។ បើសិន​ជា​អ្នក​ធ្លាប់​ឃើញ មាន​ឈាម​ក្នុង​លាមក ហើយ​មាន​អារម្មណ៍​ថា ទល់លាមក​ទៀត​នោះ អ្នក​គួរតែ​ផ្លាស់ប្តូរ មក​ញ៉ាំ​បន្លែ​ច្រើន​វិញ​ទៅ​។

គ្រឿង​ស្រវឹង​
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តងម្កាល គ្មាន​អ្វី​ជា​បញ្ហា​ទេ តែ​បើ​សិន​ជា​អ្នក មាន​ទម្លាប់​ចេញ​ទៅ​ក្រៅ ញ៉ាំ​ជាមួយ​មិត្តភក្តិ ជា​រៀង​រាល់​សប្តាហ៍​មែន​នោះ អ្នក​គួរតែ​ដល់​ពេល​ឈប់​ហើយ​។ គ្រឿង​ស្រវឹង នឹង​ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹក ដែល​ជាហេតុ​នាំ​ឲ្យ​ទល់លាមក និង​បង្ក​រោគសញ្ញា របស់​ជំងឺ​ឬ​ស​ដូង​បាត​កាន់តែខ្លាំង​។

ជាតិ​កាហ្វេ​អ៊ី​ន​
រឿង​នេះ​អាច​ជា​ដំណឹង​អាក្រក់​មួយ សម្រាប់​អ្នកជំងឺ​ឬ​ស​ដូង​បាត ដែល​គាត់​ចូលចិត្ត​ញ៉ាំ​កាហ្វេ​។ ជាតិ​កាហ្វេ​អ៊ី​ន ត្រូវបាន​គេ​ស្គាល់​ថា ជា​មូលហេតុ​នាំ​ឲ្យ​រលាក​ក្រពះ និង​បង្ក​ការ​ខ្សោះ​ជាតិ​ទឹក​ដែរ បើសិន​ជា​អ្នក មាន​ទម្លាប់​ញ៉ាំ​កាហ្វេរ​ហុត​ដល់ ៦ ទៅ ៨ ពែង​ក្នុង​មួយថ្ងៃ​។ អ្នក​អាច​ប្តូរ​មក​ញ៉ាំ​តែ​បៃតង​វិញ​ទៅ ដើម្បី​សម្រួល​ដល់​ចលនា​ពោះវៀន​។

ថ្នាំ​បន្ទន់​លាមក​
ខណៈពេល​ដែល​នេះ មិនមែន​ជា​អាហារ​នោះ យក​ល្អ សម្រាប់​អ្នកជំងឺ​ឬ​ស​ដូង​បាត ក៏​គួរតែ​ដឹង​ដែរ​ថា ការ​ញ៉ាំ​ថ្នាំ​បន្ទន់​លា​មកជា​ទៀងទាត់ គឺ​កាន់តែ​ធ្វើឲ្យ​អាការៈ​ជំងឺ ធ្ងន់ធ្ងរ​ជាង​មុន​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។