ស្រាក្រហមជួយការពាររាងកាយមិនឲ្យធាត់

តាមការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ Journal of Biological Chemistry អ្នកវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យភើរឌូ (Purdue University) នៃប្រទេសឥណ្ឌា និយាយថា ពួកគេបានរក ឃើញសមាសធាតុម្យ៉ាង ក្នុងស្រាក្រហមផ្លែទំពាំងបាយជូរ និងប្លូបឺររី ដែលអាចរារាំងលទ្ធភាពនៃកោសិកាជាតិខ្លាញ់មិនទាន់ធំធាត់ មិនឲ្យវិវឌ្ឍន៍ និងលូតលាស់បាន។

ដូចគ្នានឹងសារធាតុរេសវេរ៉ាត្រូល (Resveratrol) ក្នុងស្រាក្រហម ដែលជួយក្នុងបញ្ហា បេះដូងភិសេតានណុល(Piceatannol) ត្រូវបានជឿថា អាចជួយការពាររាងកាយ ប្រឆាំងមហារីក ជំងឺបេះដូង និងជំងឺពាក់ព័ន្ធសរសៃប្រសាទ ដោយសមាសធាតុResveratrol នឹងបំប្លែងជាPiceatannol ដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងភាពធាត់ បន្ទាប់ពីរកឃើញថាសមាសធាតុនេះ ដើរតួនាទីជាអ្នកទប់ស្កាត់ជាតិខ្លាញ់នៅក្នុងកោសិកា។

យោងតាមលោក គី ហុងគីម (Kee-Hong Kim) ដែលជាប្រធានផ្នែកមហាវិទ្យាល័យវិទ្យាសាស្ត្រចំណីអាហារ នៃសាកលវិទ្យាល័យ Purdue University បានឲ្យដឹងថា Piceatannol ពិតជាធ្វើឲ្យប្រែប្រួលរយៈពេលនៃការបង្ហាញហ្សែន។ មានន័យថា សមាសធាតុនេះ មានតួនាទីប្រឆាំងដំណើរការ នៃកោសិកាជាតិខ្លាញ់ ដែលមិនទាន់ធំធាត់ និងកំពុងវិវឌ្ឍជាកោសិកាខ្លាញ់ពេញវ័យ។ Piceatannol ក្រៅពីមានក្នុងស្រាក្រហម វាក៏មានក្នុងគ្រាប់ និងសំបកទំពាំងបាយជូរក្រហម និងផ្លែប្លូបឺររីផងដែរ៕

ប្រភព៖ iknow

  • ស្រាក្រហមជួយការពាររាងកាយមិនឲ្យធាត់已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: