សង្វេគ​ណាស់! ព្រោះតែ​គាត់​​មិន​ចង់​​​ឱ្យ​​មាន​​​វិប្ប​​ដិ​​​សារី​ ​

ខេត្តឧត្តរ​មានជ័យ ៖​ បុរស​សរសៃ​ប្រាសាទ​ម្នាក់​បាន​​វាយ​ប្រពន្ធ​ និងកូន​​រង​របួស​ លុះ​​​ក្រោយមក​ក៏​​តូចចិត្ត​ ​បុរស​​​នេះ​​យក​​កាំភ្លើង​​បាញ់​​​សត្វមក​បាញ់​សម្លាប់​ខ្លួនឯង បង្កឱ្យភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​ព្រឹក ​ថ្ងៃ​ទី​៣១​ ឧសភា​ ២០១៦ ​ស្ថិត​​នៅ​ភូមិ​ស្ពាន​មាស  ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ  ខេត្តឧត្តរមានជ័យ​ ។

បុរស​រង​គ្រោះ​​ឈ្មោះ​ជឹ​ម  ចិត្ត ​អាយុ​៣១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ជា មុំ​ អាយុ​៣៣​ឆ្នាំ​ មាន​កូន​៣ (​ស្រី​១​) ​មានទីលំនៅ​ក្នុងភូមិ​-ឃុំ​កើត​ហេតុ​ខាងលើ​ ។​

បុរស​ដែល​ធ្វើអត្ត​ឃាត​ខ្លួនឯងនេះ ត្រូវ​ប្រជាពលរដ្ឋ​អ្នក​ជិត​ឱ្យ​ដឹង​ថា ជា​មនុស្ស​មាន​​សតិ​មិន​គ្រប់​ម្តង​ៗ ​បានយក​កាំភ្លើង​បាញ់​សត្វ​មក​ប្រហា​ជីវិត​ខ្លួនឯង​ ត្រង់​​មាត់​ធ្លា​យទៅ​​កញ្ចឹងក ​។ ស្ត្រី​ឈ្មោះជា មុំ អាយុ៣៣​ឆ្នាំ ​ជា​ប្រពន្ធ​ក៏ឱ្យ​ដឹង​ដែរ​​​ថា ​ពេល​ខ្លះ​​ប្តី​គាត់​​មាន​សម្តី​​ខុស​​ប្លែក​ ​ក៏​មាន​ដែរ ​។ ​​នៅ​មុន​ថ្ងៃ​កើត​ហេតុ ​ប្តីគាត់​​សុំ​ប្រពន្ធនិង​កូនវាយ ដោយ​មិន​មានរឿង​អ្វី​ទាល់តែ​សោះ​។ ​ហើយ​ប្រពន្ធ និង​កូន​សុខចិត្ត​អង្គុយ​ឱ្យ​វាយ​ ដោយ​មិន​តប​.​តទៅ​​ប្តី​វិញ ព្រោះ​មិន​ហ៊ាន​ជំទាស់​ដោយសារ​ប្តី​មាន​ជំងឺសរសៃប្រសាទ ។

​​នៅ​ពេលវាយ​ ឃើញ​ប្រពន្ធ​បែកក្បាល​ផ្នែក​ខាងឆ្វេង ក៏​សុំ​ទោស​ប្រពន្ធ និង​កូន ហើយ​សុំ​លាង​របួស​ឱ្យ តែ​ប្រពន្ធ​មិន​ឱ្យ​លាង និង​ចុះពីលើផ្ទះ​និយាយ​ថា មិនបាច់​ទេ​ទៅ​ឱ្យ​ម៉ែ​លាង​ឱ្យ​វិញ បន្ទាប់​ពី​ប្រពន្ធ​ត្រឡប់​មក​ពី​ផ្ទះ​ម៉ែ​រួច ជាមួយ​កូន​ៗ ក៏​ដេក​នៅ​ក្រោមផ្ទះ ដោយ​មិន​មាន​មាត់.ក​អ្វី​ទេ ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​កើតហេតុ ប្រពន្ធ​និង​កូនកំពុង​តែ​ដាំ​ស្លនៅ​ក្រោមផ្ទះ​ ស្រាប់តែឮស្នូរ​កាំភ្លើង​នៅ​លើ​ផ្ទះ ​ក៏​ឡើង​ទៅ​មើល​ ស្រាប់តែ​ឃើញ​ប្តី​ប្រកាច់​ក្នុង​ថ្លុកឈាម ហើយ​គាត់ក៏​ស្រែក​ឆោឡោ​ហៅ​ជិតខាង​ឱ្យ​ជួយ​ ។

ករណី​បុរសបាន​ដាច់​ធ្វើឃាត​ខ្លួនចោល​ប្រពន្ធ និង​កូននេះ ​ជន​រង​គ្រោះ​នៅ​មុន​ពេល​បាញ់​ផ្តាច់ជីវិត​ខ្លួន​​ ក៏​បាន​សរសេ​រអក្សរ​ផ្តាំផ្ញើ ប្រពន្ធ និង​កូននៅ​លើ​ក្តា​រក្បែរ​ក​ន្លែ​កើតហេតុ​ថា «ខ្ញុំ​សុំ​ទោស​ផង ​ខ្ញុំ​ជា​អ្នក​ខុស ជា​មនុស្ស​មិនល្អ ខ្ញុំ​សមតែ​ស្លាប់ សូម​ជួយ​​​អហោ​សិកម្ម​ឱ្យ​​ខ្ញុំ​ផង ឈប់​មាន​កម្មពារនឹង​គ្នា​ទៀត ចង់​លា​កូន​ក៏​លា​មិន​បាន​ដែរ កូន​សម្លាញ់​ប៉ា​លា​ហើយ ប៉ា​ខុស​ហើយ​កូន​ ឱ្យ​ប៉ា​សុំ​ទោស​ផង» ​។

សមត្ថកិច្ច​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទបានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​ពិតជា​​ធ្វើ​អត្តឃាត​ខ្លួន ដោយយ​យក​កាំភ្លើង​ច្នៃ​ប្រភេទ​ឆ្នុក​ដូង​បាញ់​ខ្លួនឯងពី​មាត់ ហើយ​ធ្លា​យមក​កញ្ចឹង.កក្រោយ ​។ ​