Ronaldo ចំណាយ​ពេល​ជាមួយ​ Fans ជន​ពិការ ​អំឡុង​ពេល​អបអរ​ពាន UCL

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​​ត្រូវ​បាន​គេ​ឃើញ​ថា បាន​បង្ហាញ​ពី​កាយវិការ​ដ៏​ល្អ បន្ទាប់​ពី​រូប​គេ​ចំណាយ​ពេល​ជួប​អ្នកគាំទ្រ​ជន​ពិការ ​អំឡុង​ពេល​អបអរ​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ UEFA Champions League ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

 

Ronaldo ចំណាយ​ពេល​ជាមួយ​ Fans ជន​ពិការ ​អំឡុង​ពេល​អបអរ​ពាន UCL

 

Ronaldo ​ជា​អ្នក​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​​ប៉េណាល់ទី​ចុង​ក្រោយ​គេ ​ជួយ​ឲ្យ​ Real ឈ្នះ​ Atletico Madrid លើក​ពាន​កំពូល​អឺរ៉ុប​លើក​ទី​១១ នៅ​កីឡដ្ឋាន​​ San Siro។ ក្នុង​វីដេអូ​ឃ្លីប​ថ្មី​មួយ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អំឡុង​ពេល​ដែល​កីឡាករ​ Real Madrid កំពុង​អបអរ​នៅ​លើ​ទីលាន ​ក្រោយ​ពេល​ទទួល​មេដាយ​រួច​ CR7 ក៏​ដើរ​ចុះ​ទៅ​កាន់​ទីលាន​វិញ​ដូច​គ្នា ប៉ុន្តែ​ត្រូវ​បាន​​គេ​ស្នើ​សុំ​​ឲ្យ​ចំណាយ​ពេល​ជាមួយ​ជន​ពិការ​ ​ហើយ​ភ្លាមៗ​នោះ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​​ឈប់​ជួប​អ្នកគាំទ្រ​ជន​ពិការ​២​នាក់ និង​បាន​ថត​រូប​ជាមួយ​ផង​ដែរ៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoals