កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook

កាលពីសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុនអ៊ីនធឺណិត Dyn បានប្រទះឃើញវិបសាយមួយរបស់កូរ៉េខាងជើងមានរូបរាងស្រដៀងទៅនឹងបណ្ដាញសង្គម Facebook ដែលវាមានឈ្មោះថា “Best Korea’s Social Network”។

កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook

តាមសម្ដីរបស់លោក Doug Madory អ្នកវិភាគអ៊ីនធឺណិតនៃក្រុមហ៊ុន Dyn បានឲ្យដឹងថា វិបសាយខាងលើនេះអាចឲ្យអ្នកប្រើប្រាស់ចុះឈ្មោះ, Upload រូបភាព Cover និង រូបភាព Profile ស្វែងរកមិត្តភ័ក្ដិ, ផ្ញើសារ, បង្ហោះ Status និងអូសចុះឡើងលើ News Feed បានដូចជា Facebook យ៉ាងអ៊ីចឹង។

កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook

មកទល់ពេលនេះគេមិនអាចស្វែងរកអត្តសញ្ញាណអ្នកបង្កើតវិបសាយនេះបាននៅឡើយ ប៉ុន្តែគេជឿជាក់ថាមាននរណាម្នាក់នៅក្នុងកូរ៉េខាងជើងបានបង្កើតវិបសាយនេះឡើយជាការសាកល្បង។ កាលពីថ្ងៃអង្គារម្សិលមិញគេសង្កេតឃើញថាវិបសាយដែលប្រើប្រាស់អាសយដ្ឋាន starcon.net.kp  នេះបាន Offline បាត់ទៅហើយ។

គួររំលឹកថា ទាំងបណ្ដាញ Facebook, Twitter និង YouTube ត្រូវបានបិទមិនឲ្យប្រើប្រាស់ ក្នុងប្រទេសកូរ៉េខាងជើង៕

ប្រភព៖ sabay

  • កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: