រក​ឃើញ​​ស្ត្រី​រុស្ស៊ី​​អាយុ​១២០​ឆ្នាំ ​​​ចាស់​​ជាង​គេ​បំផុត​​​ទីពីរ​លើ​ផែនដី

ស្ត្រីជនជាតិរុស្ស៊ីអាយុ ១២០ឆ្នាំម្នាក់ ត្រូវបានគេចុះក្នុងកំណត់ពិភពលោកនាពេលថ្មីៗនេះ ជាមនុស្សរស់នៅមានអាយុវែងជាងគេលំដាប់ទីពីរ ក្នុងពិភពលោក។

រក​ឃើញ​​ស្ត្រី​រុស្ស៊ី​​អាយុ​១២០​ឆ្នាំ ​​​ចាស់​​ជាង​គេ​បំផុត​​​ទីពីរ​លើ​ផែនដី

លោកយាយ Tanzilya Bisembeyeva កើតនៅឆ្នាំ ១៨៩០ រស់នៅក្នុងភូមិតូចមួយនៅតំបន់ Astrakhan ភាគខាងត្បូងប្រទេសរុស្ស៊ី ពេញមួយជីវិតរបស់គាត់។ ប្ដីដំបូងរបស់លោកយាយត្រូវបានគេសម្លាប់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយកូនៗរបស់ពួកគេស្លាប់កាលនៅកុមារភាព ធ្វើឲ្យលោកយាយរស់នៅម្នាក់ឯងក្នុងអាយុ ៤៩ឆ្នាំ ក្រោយសង្គ្រាមបញ្ចប់។

បន្ទាប់មក លោកយាយបានរៀបការជាលើកទីពីរ និងមានកូនប្រុសនៅអាយុ ៥៣ឆ្នាំ ដោយពេលនេះគាត់មានកូនសុទ្ធតែប្រុស ៣នាក់ ចៅ ១០នាក់ និងចៅទួត ២៤នាក់។

ងាកមកមើលសៀវភៅកំណត់ត្រារបស់រុស្ស៊ីវិញ លោកយាយ Tanzilya Bisembeyeva ជាមនុស្សរស់នៅមានអាយុវែងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក បន្ទាប់ពីស្រ្តីជនជាតិបារាំង Jeanne Calment រស់ដល់អាយុ១២២ឆ្នាំ និងទទួលមរណភាពកាលឆ្នាំ ១៩៩៧។

បើតាមសាច់ញាតិរបស់លោកយាយ Bisembeyeva បានបង្ហើបថា គាត់មិនដែលអង្គុយយូរ មិនជក់បារី ពិសាតែអាហារសរីរាង្គប៉ុណ្ណោះ និងចូលចិត្តរីករាយ៕

រក​ឃើញ​​ស្ត្រី​រុស្ស៊ី​​អាយុ​១២០​ឆ្នាំ ​​​ចាស់​​ជាង​គេ​បំផុត​​​ទីពីរ​លើ​ផែនដី រក​ឃើញ​​ស្ត្រី​រុស្ស៊ី​​អាយុ​១២០​ឆ្នាំ ​​​ចាស់​​ជាង​គេ​បំផុត​​​ទីពីរ​លើ​ផែនដី រក​ឃើញ​​ស្ត្រី​រុស្ស៊ី​​អាយុ​១២០​ឆ្នាំ ​​​ចាស់​​ជាង​គេ​បំផុត​​​ទីពីរ​លើ​ផែនដី រក​ឃើញ​​ស្ត្រី​រុស្ស៊ី​​អាយុ​១២០​ឆ្នាំ ​​​ចាស់​​ជាង​គេ​បំផុត​​​ទីពីរ​លើ​ផែនដី

ប្រភព៖ sabay

  • រក​ឃើញ​​ស្ត្រី​រុស្ស៊ី​​អាយុ​១២០​ឆ្នាំ ​​​ចាស់​​ជាង​គេ​បំផុត​​​ទីពីរ​លើ​ផែនដី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: