ចាប់​បាន​បង្កង​ពណ៌​ខៀវ​២​ក្បាល ជា​​បង្កង​កម្រ​បំផុត​ក្នុង​លោក

អ្នកនេសាទជនជាតិកាណាដា២រូប ចាប់បានបង្កងកម្រជាងគេក្នុងលោក២ក្បាលផ្សេងគ្នា នៅក្នុងសមុទ្រនៃខេត្ត Nova Scotia ដោយបង្កងទាំង២ក្បាលនោះ សុទ្ធតែជាបង្កងពណ៌ខៀវ ដែលមានតែមួយប៉ុណ្ណោះ ក្នុងចំណោមបង្កង២០០លានក្បាល ហើយវាត្រូវបានគេចាត់ទុកជា និមិត្តសញ្ញានៃសំណាងល្អ និងភាពរុងរឿងដល់អ្នកដើរទូកទាំងឡាយ ។
បង្កងទី១ ត្រូវគេចាប់បានដោយលោក Blaine Marsh ជាអ្នកនេសាទ ក្នុងពេលដែលលោកទៅនេសាទជាមួយចៅស្រីលោក ដោយលោកបានដាក់ឈ្មោះវាថា Blueberry ហើយត្រូវភរិយារបស់លោកនិយាយថា “វាជាសញ្ញាបង្ហាញពីសំណាងល្អ សម្រាប់អ្នកនេសាទគ្រប់គ្នា” ដោយពួកគេសម្រេចថា នឹងមិនយកវាធ្វើជាអាហារទេ ដូច្នេះគេក៏ប្រលែងវាទៅក្នុងសមុទ្រវិញ ។
បង្កងទី២ ត្រូវចាប់បានដោយលោក Scott Mackinnon ស្ថិតនៅចម្ងាយ៩៣ម៉ៃល៍ពីកន្លែងដែលចាប់បានបង្កងទី១ ហើយលោក Mackinnon បានអះអាងថា វាមិនមែនជាបង្កងតែមួយទេ ព្រោះតែវាមានពណ៌ខុសគ្នា និងទំហំខុសគ្នាបន្តិច ហើយលោកបានពន្យល់ថា “ចាស់ៗគេនិយាយថា វាជានិមិត្តសញ្ញានៃការនាំសំណាង និងភាពរុងរឿងមកដល់អ្នកដើរទូកទាំងឡាយ” ។
លោក Mackinnon បានដាក់ឈ្មោះឲ្យបង្កងនេះថា Opal ដោយលោកសម្រេចថា នឹងមិនចម្អិនបង្កងនោះធ្វើជាអាហារទេ តែក៏មិនទាន់ប្រលែងវាទៅសមុទ្រវិញដែរ ព្រោះលោកចង់ចិញ្ចឹមវាទុកសិន រង់ចាំរដូវបង្កងសកចប់នៅថ្ងៃទី១៤ ខែកក្កដាទើបលោកប្រលែងវាទៅសមុទ្រវិញ ។
គួរបញ្ជាក់ថា បង្កងពណ៌ខៀវនេះ ត្រូវបានគេចាត់ទុកជាបង្កងកម្របំផុត ហើយក៏កម្រនឹងមានអ្នកបានជួបប្រទះដែរ ដោយវាត្រូវបានគេអះអាងថា មានតែមួយប៉ុណ្ណោះក្នុងចំណោមបង្កង២០០លានក្បាល ប៉ុន្តែត្រូវវិទ្យាស្ថានសិក្សាពីបង្កង University of Maine Lobster Institute ថ្លែងថា “គ្មាននរណាម្នាក់ដឹងរឿងនេះច្បាស់ទេ”

ចាប់​បាន​បង្កង​ពណ៌​ខៀវ​២​ក្បាល ជា​​បង្កង​កម្រ​បំផុត​ក្នុង​លោក ចាប់​បាន​បង្កង​ពណ៌​ខៀវ​២​ក្បាល ជា​​បង្កង​កម្រ​បំផុត​ក្នុង​លោក ចាប់​បាន​បង្កង​ពណ៌​ខៀវ​២​ក្បាល ជា​​បង្កង​កម្រ​បំផុត​ក្នុង​លោក ចាប់​បាន​បង្កង​ពណ៌​ខៀវ​២​ក្បាល ជា​​បង្កង​កម្រ​បំផុត​ក្នុង​លោក

ប្រភព៖ whatsupkhmer
  • ចាប់​បាន​បង្កង​ពណ៌​ខៀវ​២​ក្បាល ជា​​បង្កង​កម្រ​បំផុត​ក្នុង​លោក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: