iPhone 7 គ្មាន​ឡើយ​ការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី

យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ Asia Nikkei បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​ Apple ​ទំនង​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វដ្ដ​ជីវិត​របស់​ iPhone ដោយ​នឹង​បន្ថែម​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ ពី​លើ​វដ្ដ​ជីវិត​បច្ចុប្បន្ន។

 

iPhone 7 គ្មាន​ឡើយ​ការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី

 រូបរាងគំរូ

​​​​បើ​តាម​វដ្ដ​ជីវិត​កន្លង​មក​ដែល​មាន​រយៈ​ពេល​​ត្រឹម​តែ​ពីរ​ឆ្នាំ​នោះ​ អំឡុង​ចុង​ឆ្នាំ​ ២០១៦​ គេ​នឹង​ឃើញ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ទៅ​លើ​ទូរសព្ទ​ iPhone។ ប៉ុន្តែ​​ជា​មួយ​ការ​បន្ថែម​​រយៈពេល​មួយ​ឆ្នាំ​ពី​លើ​វដ្ដ​ជីវិត​ គេ​រំពឹង​ថា​ iPhone 7 នៅ​តែ​មាន​រូបរាង​ដដែល ដោយ​អាច​មាន​ចំណុច​​ផ្លាស់​ប្ដូរ​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ។

 

មាន​ហេតុផល​ពីរ​ដែល​ធ្វើ​ឲ្យ​ Apple សម្រេច​ចិត្ត​ដូច​នេះ​ ទី​មួយ​គឺ​ដោយ​សារ​មិន​ទាន់​​បង្កើត​បាន​​​បច្ចេកវិទ្យា​អស្ចារ្យ​និង​ពិសេស​បាន​គ្រប់​គ្រាន់​នៅ​ឡើយ។ ឯ​ទី​ពីរ​ទៀត​នោះ​គឺ​ដោយ​សារ​តែ​ស្ថានភាព​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​មាន​ការ​ធ្លាក់​ចុះ។

 

ដូច​នេះ​អ្វី​ដែល​អ្នក​អាច​ទទួល​បាន​ជា​មួយ​ iPhone 7 គឺ​រូបរាង​អាច​នឹង​ដូច​ជា​ម៉ូដែល​ iPhone 6 ប៉ុន្តែ​អាច​មាន​​កាមេរ៉ា​ដែល​​ប្រសើរ​ជាង​មុន, ធន់​នឹង​ទឹក, ថាមពល​ថ្ម​ធំ​ ហើយ​អាច​នឹង​គ្មាន​រន្ធ​កាស​ទំហំ​ ៣,៥​ ម.ម។ នេះ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​បាន​ចេញ​ផ្សាយ​កន្លង​មក៕​​​​​​​​​​​
​​​​​​

​​​ចុច​អាន៖  iPhone 7 អាច​លែង​មាន​ជម្រើស​​មេមូរី​ទំហំ​ ១៦ GB

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ GSMArena