វិះ​ស្លាប់ ដោយសារ​ជាប់​ក្បាល​នឹង​ម៉ាស៊ីនបោកខោអាវ​

Videos


កាលពីពេលថ្មីៗកន្លងទៅនេះ មានបុរសនៅតំបន់ Fujian ម្នាក់បានជាប់ក្បាលនឹងម៉ាស៊ីនបោកខោអាវ វិះនឹងថប់ដង្ហើមស្លាប់ បន្ទាប់ពីព្យាយាមជួសជុលវា ។ 

វិះ​ស្លាប់ ដោយសារ​ជាប់​ក្បាល​នឹង​ម៉ាស៊ីនបោកខោអាវ​

អ្វីដែលមិនគួរឲ្យជឿ គឺពេលដែលគាត់ចង់ជួសជុលម៉ាស៊ីននោះ គាត់មិនបានបិទម៉ាស៊ីនឲ្យឈប់ដំណើរការសិនទេ តែសំណាងល្អ មិត្តរួមបន្ទប់រកឃើញគាត់ទាន់ពេលវេលា ។ ពួកគេបានបិទម៉ាស៊ីន តែពុំអាចជួយទាញក្បាលគាត់ដែលជាប់នឹងម៉ាស៊ីនបាន រហូតជម្រើសចុងក្រោយមានតែទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ ។ ក្រុមសង្គ្រោះបន្ទាន់បានមកដល់ ហើយក៏បានព្យាយាមទាញក្បាលគាត់ចេញដូចគ្នា តែក្បាលគាត់ជាប់កៀបខ្លាំង ទាញមិនរួច ទើបចុងក្រោយ ក៏សម្រេចចិត្តកាត់បំណែកខ្លះនៃម៉ាស៊ីនចេញ ទើបអាចជួយសង្គ្រោះទាញក្បាលគាត់ចេញពីម៉ាស៊ីនបាន ។ 

វិះ​ស្លាប់ ដោយសារ​ជាប់​ក្បាល​នឹង​ម៉ាស៊ីនបោកខោអាវ​

គាត់ក៏រងរបួសដោយសារតែផ្កាភ្លើងខ្លះដែរ ហើយបន្ទាប់ពីអាចដកក្បាលចេញពីម៉ាស៊ីន គាត់ក៏ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ឯហេតុការណ៍នេះត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតចែកចាយបន្តគ្នា ដោយសារតែហួសចិត្តខ្លាំងពេក ៕ ថាវរិទ្ធ(ប្រភព ៖ សៀងហៃ អ៊ីស) 

វិះ​ស្លាប់ ដោយសារ​ជាប់​ក្បាល​នឹង​ម៉ាស៊ីនបោកខោអាវ​
វិះ​ស្លាប់ ដោយសារ​ជាប់​ក្បាល​នឹង​ម៉ាស៊ីនបោកខោអាវ​