អ្នក​គាំទ្រ​រំជើប​រំជួល​ខណៈ EXO ប្រកាស​ថ្ងៃ​ត្រលប់​មក​វិញ

EXO ក្រុម​ចម្រៀង​បុរស​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​​ចម្រៀង SM ទើប​តែ​ប្រកាស​ថា​ពួក​គេ​នឹង​ត្រលប់​មក​​ឆាក​តន្ត្រី​វិញ​នៅ​ដើម​ខែ​មិថុនា​នេះ។

 

អ្នក​គាំទ្រ​រំជើប​រំជួល​ខណៈ EXO ប្រកាស​ថ្ងៃ​ត្រលប់​មក​វិញ

 

ថ្ងៃ​ទី ៣១​ខែ​ឧសភា​កន្លង​ទៅ​នេះ ផលិតកម្ម​ចម្រៀង SM Entertainment បាន​ប្រកាស​ថា​ក្រុម​ចម្រៀង EXO របស់​ពួក​គេ​នឹង​ត្រលប់​មក​ឆាក​ចម្រៀង​​វិញ​នៅ​ថ្ងៃ​ទី ៩​ខែ​មិថុនា​ខាង​មុខ​នេះ។ តំណាង​របស់​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​បញ្ជាក់​ពី​គម្រោង​ការ​ច្បាស់​លាស់​របស់​ការ​ត្រលប់​មក​ឆាក​តន្ត្រី​លើក​នេះ​របស់ EXO ផង​ដែរ។

 

ក្រុម​ចម្រៀង​ម្ចាស់​បទ “Call Me Baby” នឹង​ត្រលប់​មក​វិញ​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​​មួយ​នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា នៅ​សាល Olympic ទីក្រុង​សេអ៊ូល។ បន្ទាប់​មក​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ​នឹង​ត្រូវ​បាន​បញ្ចេញ​នៅ​ថ្ងៃ​ទី​៩​ខែ​មិថុនា៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ allkpop