សង្គ្រាមពាក្យសម្តី ក្នុង​រឿង ច​ន ច័ន្ទ​លក្ខិណា និង​អតីត​ប្ដី យុ​ត្ថា​រ៉ា ឆា​នី ក្លាយជា​ប្រធានបទ​ហែកហួរ​គ្នា​

សង្គ្រាមពាក្យសម្តី ក្នុង​រឿង ច​ន ច័ន្ទ​លក្ខិណា និង​អតីត​ប្ដី យុ​ត្ថា​រ៉ា ឆា​នី ក្លាយជា​ប្រធានបទ​ហែកហួរ​គ្នា​

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​កំហឹង​សំដៅលើ​ប្រពន្ធ​ថ្មី​របស់លោក យុ​ត្ថា​រ៉ា ឆា​នី ថា​« ស្តាយ​ចិត្ត​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខំ​ប្រៀនប្រដៅ និង​បញ្ចុះបញ្ចូល​ទឹកចិត្ត​កូន​ឲ្យ​គោរព​ស្រឡាញ់​គេ​ដូច​ម្តាយ​ដែរ ព្រោះ​គេ​ជា​ប្រពន្ធ​ប៉ា ដូច្នេះ​ក៏​ជា​ម៉ា​ក់កូន​ដែរ ចរិត​បែប​ហ្នឹង​តើ បានកូន​ខ្ញុំ​ជួប​ម្តង​ជា​២​ដង​ហើយ លែង​ហ៊ាន​ជួប​ទៀត ខ្ញុំ​ចេះតែ​ឆ្ងល់ ហើយ​សួរ​កូន​តែ​កូន​មិន​ប្រាប់​ដឹង​តែ​និយាយថា ខ្លាច​មីង !»​។​

សង្គ្រាមពាក្យសម្តី ក្នុង​រឿង ច​ន ច័ន្ទ​លក្ខិណា និង​អតីត​ប្ដី យុ​ត្ថា​រ៉ា ឆា​នី ក្លាយជា​ប្រធានបទ​ហែកហួរ​គ្នា​

​ថ្មីៗ​នេះ​អ្នក​ដែល​និយម​លេង​បណ្តាញ​សង្គម​បាន​សម្តែង​នូវ​ការពេញចិត្ត និង​មិន​ពេញចិត្ត​ចំពោះ​ទស្សនៈ​ទាំងអស់នេះ​។ ជុំវិញ​ករណី​ដែល​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ចោទប្រកាន់​លើ​ភរិយា​ថ្មី របស់​អតីត​ស្វាមី​លោក យុ​ត្ថា​រ៉ា ឆា​នី ថា​ជាម​នុស្ស​ស្រី​ចិត្ត​មិនបាន​ជាមួយនឹង​កូនស្រី​របស់ខ្លួន ព្រមទាំង​បញ្ចេញ​សារ​សរសេរ វាយប្រហារ​យ៉ាង​ចាស់ដៃ រំឭក​បើក​កកាយ​ប្រាប់​ឲ្យ​មហាជន បានដឹង​ជា​សាធារណៈ​នោះ បច្ចុប្បន្ន​រឿងនេះ​បាន​បន្ត​ក្លាយជា​ប្រធានបទ យ៉ាង​ក្តៅគគុក​មួយ សម្រាប់​បណ្តាញ​ផ្សព្វផ្សាយ​នានា ពិសេស​នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

 

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែមថា «​បើ​កុំ​តែ​នៅ​គិតថា ជា​ឪពុក​របស់​កូន​ខ្ញុំ កុំ​អី​ខ្ញុំ​មិន​ទុក​មុខ​ឲ្យ​ទេ សូម​ប្រាប់​អ្នក​ក្រោយ​លោក​ផង កុំ​ចេះតែ​ហ៊ាន បើ​ខ្ញុំ​គ្មាន​មាយា​ទ​មិនមែន​ខ្ញុំ ចិញ្ចឹម​កូន​ម្នាក់ឯង យ៉ាង​ត្រដាបត្រដួស​ទេ ខ្ញុំ​សុខចិត្ត​អត់​ចាយ​ខ្លួនឯង ដើម្បី​ទុក​លុយ​ឲ្យ​កូន​រៀន ១០០​ក៏​មិនបាន​ជួយ​ផង ហើយ​ខ្ញុំ​ក៏​មិន​សុំ ដោយ​សុខចិត្ត​ទ្រាំទ្រ​ម្នាក់ឯង ប៉ុណ្ណឹង​ហើយ នៅ​ហ៊ាន​ឲ្យ​នាង​មក​មើលងាយ​ខ្ញុំ​ទៀត​។ នាង​ក៏មាន​កូន​ដែរ នាង​ដឹង​ច្បាស់​ហើយ លើក​ទី​១​ហើយ​ដែល​ខ្ញុំ​និយាយ សូម​ប្រដៅ​ប្រពន្ធ​លោក​ផង​!»​។​

 

​យ៉ាងណាមិញ ស្រប​ពេលដែល​ផ្ទុះ​រឿងរ៉ាវ​នេះ​ឡើង​ភ្លាមៗ គេ​ក៏​សង្កេតឃើញ Acount Facebook មួយ​ដែល​គាំទ្រ​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​សរសេរ​ទម្លាយ​បន្ថែមថា «​ទំនាក់ទំនង​នាង ជាមួយ​ប្តី​របស់គេ គឺ​ជិត​៥​ឆ្នាំ​ហើយ​ប្រឹង​លាក់​ដល់​ណា​ទៀត នាង​ជើងល្អ​? គេ​មិន​ចង់​បើក​កកាយ​រឿង​ហ្នឹង​ទេ ប៉ុន្តែ​នាង​ទេ ដែល​ផ្គើន​ដាក់​គេ​មិន​ឲ្យ​គេ​ទ្រាំ​បាន​។ និយាយ​រួម ទៅ​នាង​កញ្ជ្រោង​ម្នាក់នេះ វា​ភ័យខ្លាច​ប្តី​របស់​វា​ត្រឡប់ មក​យក​ប្រពន្ធដើម​គេ​វិញ យើង​សុំ​ប្រាប់​ឯង​ថា គេ​ខ្ពើម​យក​វិញ​ណាស់ នាង​យក​ទុក​ប្រើ​ម្នាក់ឯង​ឲ្យ​ឆ្អែត​ទៅ ហើយ​កុំមក​អុកឡុក​គេ​ទៀត ប្រយ័ត្ន​មានរឿង​កាន់តែ​ធំ​ជាងនេះទៀត ព្រោះ​អី​គេ​មាន​ភស្តុតាង​ក្នុង​ដៃ គេ​ច្រើនណាស់​។ ខ្ញុំ​គ្រាន់តែ​ជួយ​ប្រាប់​នាង យកតែ​បុណ្យ​.!»​។​

សង្គ្រាមពាក្យសម្តី ក្នុង​រឿង ច​ន ច័ន្ទ​លក្ខិណា និង​អតីត​ប្ដី យុ​ត្ថា​រ៉ា ឆា​នី ក្លាយជា​ប្រធានបទ​ហែកហួរ​គ្នា​

​ដោយឡែក​ក្រោយពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ម្ចាស់ Acount Facebook ឈ្មោះ Alin ang kor បាន​ព្រួត​គ្នា​ប្រ​លះ​អនាគត​ភរិយា​ក្រោយ របស់លោក យុ​ត្ថា​រ៉ា ឆា​នី ភ្លាម ៗ​នោះ គេ​ក៏​ឃើញ ម្ចាស់​Acount Facebook​ឈ្មោះ «​ពិសី ក្មេង​ចា​លើ​ម​»(​ច្រឡឺម​) បានចេញ​មុខ​ប្រតិកម្ម​ការពារ ជំនួញ​សាមីខ្លួន​លោក យុ​ត្ថា​រ៉ា ឆា​នី និង​ប្រពន្ធក្រោយ​នោះ​ថា «​កើតមក​ជាតិ​នេះ យមរាជ​ចែក​មាត់​ត្រាវ​ឲ្យ Alin Angkor ហើយ​មើលទៅ បានជា​ដើរ ដេក ឈរ អង្គុយ រមាស់​តែ​រឿង គេ​មួយថ្ងៃៗ គិតតែ​រក​នឹក​សរសេរ​បង្កាច់បង្ខូច អ្នកដទៃ​អ៉ី​ចឹ​ង​បានជា កើតមក​មុខមាត់​មើល​មិន​យល់ មាត់​ដូច​ឈ្លើង​ជញ្ជក់​ឈាម រាង​ដូច​ហ៊ីង ស្បែក​ដូច​គីង្គក់ នេះហើយ​ជា បាបកម្ម !»​។​

សង្គ្រាមពាក្យសម្តី ក្នុង​រឿង ច​ន ច័ន្ទ​លក្ខិណា និង​អតីត​ប្ដី យុ​ត្ថា​រ៉ា ឆា​នី ក្លាយជា​ប្រធានបទ​ហែកហួរ​គ្នា​

​ម្ចាស់ Acount Facebook ឈ្មោះ ពិសី ក្មេង​ចា​លើ​ម ដែល​បានចេញ​មុខការ​ពារ​ជំនួស​លោក យុ​ត្ថា​រ៉ា ឆា​នី ដដែល​នេះ បាន​បន្តថា «​ឆ្ងល់​ណាស់ បើ​មុន​នាង​ឯង​ដៀល​គេ មាន​ឆ្លុះកញ្ចក់​មើលខ្លួន​ឯង​ឬ​អត់​? បើ​មិនដឹង​ពី​ជីវិត​គេ​ទេ កុំ​ថោកទាប​ឆ្កិះ​ឆ្កៀល​គេ​ទៀត ទុកពេល​ចិញ្ចឹម​កូន និង​ពន្លូត​កំពស់​ទៅ​។ នាង​ថា​គេ​ជា​ស្រី​មិនល្អ ចំណែក​នាង​វិញ គឺ​ស៊េរី ជជុះ ភក់ជ្រាំ សំផឹង​ទាំង​មាត់ សំផឹង​ទាំង​ខ្លួន យ៉ាប់​ណាស់​បាន​គេ​មិន​ចង់​ជ្រលក់ តបតរ​ឡើងចាង​ឥត​ឈប់​តែម្ដង »​។​

 

​ជាមួយគ្នានេះ​ម្ចាស់ Acount Facebook ខាងលើ​បាន​បន្តថា «​ចាំ​ទុក​ទៅ​គេ​មិនមែន​ច​រិ​ក​បាត​សង្គម ដូច​នាង​ទេ ។ កញ្ញា សួស្ដី មាន​មុខរបរ​ត្រឹមត្រូវ​គាត់ គឺជា​ម្ចាស​ហាង salon មាន​ហាង​កាហ្វេ ហើយ​មាន​លុយ​ចាយ​គ្រប​គ្រាន់​ណាស់ គេ​មនុស្ស​ល្អ​ត្រឹមត្រូវ​ទើប​លោក ឆា​នី តាម​ស្រឡាញ់​រាប់​ឆ្នាំ​ហើយ គាត់​ស្រឡាញ់​ខ្លាំង​ទៀតផង គេ​មិនដែល​មានទំនាស់​ទាស់ទែង នឹង​គ្នា​ទេ ព្រោះ​គេ​ស្រឡាញ់គ្នា​តាម​គន្លង​ចាស់ទុំ ហើយ​ពាក្យ​ដែល​នាង​ចោទ​គេ​ថា គេ​ដណ្ដើម​ហើយ​រស់នៅ​ជាមួយ​ប្រាំ​ឆ្នាំ មានកូន​មានអី​ជាមួយគ្នា​នោះ វា​មិន​ពិត​សូម្បី​ប៉ុន​ក្រចក​.!»​។​

សង្គ្រាមពាក្យសម្តី ក្នុង​រឿង ច​ន ច័ន្ទ​លក្ខិណា និង​អតីត​ប្ដី យុ​ត្ថា​រ៉ា ឆា​នី ក្លាយជា​ប្រធានបទ​ហែកហួរ​គ្នា​

​ទោះបីជា​យ៉ាងណា ថ្វីត្បិតតែ​ការផ្ទុះ​ពាក្យសម្ដី​នេះ កំពុងតែ​រង្គើរ​ពេញ​សំណាក់ ក្នុង​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ក្ដី ប៉ុន្តែ​គេ​នៅ​មិនទាន់​ឃើញ ប្រតិកម្ម​តប ពី​សំណាក់​ម្ចាស់​សាមីខ្លួន​ផ្ទាល់ គឺ​ភរិយា​ក្រោយ​របស់លោក យុ​ត្ថា​រ៉ា ឆា​នី និង​លោក យុ​ត្ថា​រ៉ា ឆា​នី ផ្ទាល់​នៅឡើយ​ទេ​៕

សង្គ្រាមពាក្យសម្តី ក្នុង​រឿង ច​ន ច័ន្ទ​លក្ខិណា និង​អតីត​ប្ដី យុ​ត្ថា​រ៉ា ឆា​នី ក្លាយជា​ប្រធានបទ​ហែកហួរ​គ្នា​