ការថែរក្សា​សុខភាព​ តាមអាយុកាល

ការយល់ដឹងអំពីការវីធីថែទាំសុខភាព ស្របតាមវ័យនីមួយៗអាចជួយឲ្យស្រ្តីអាចការពារ បញ្ហាដែលអាចកើតមានឡើង ចំពោះសុខភាពបាន។ ខាងក្រោមនេះជាចំណុចដែរស្រ្តីគួរស្វែងយល់ ដើម្បីដឹងបានថាវ័យរបស់អ្នកប្រឈមនឹងបញ្ហាសុខភាពអ្វីខ្លះ។ ហើយគួរថែទាំសុខភាពដោយ វិធីណា?

១. អាយុចាប់ពី ១៨ ដល់ ២៣ឆ្នាំៈ សុខភាពរាងកាយកំពុងរឹងមាំបំផុត ប៉ុន្តែអ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ សុខភាពផ្លូវចិត្ត ដែលត្រូវ ត្រៀមទទួលការផ្លាស់ប្តូរនៅក្នុងជីវិត ព្រោះអ្នកមិនមែន នៅក្មេងទៀតទេ ដោយអ្នកត្រូវមានទំនួលខុសត្រូវកាន់តែខ្លាំងឡើង ហើយអ្នកត្រូវចាប់ ផ្តើម ឈានចូលទៅក្នុងជីវិតនៃការងារ ចាប់ផ្តើមមានស្នេហា និងខ្លះទៀតចាប់ផ្តើមមានការរួមភេទ។ជាមួយគ្នានេះដែរ ជំងឺដែលមនុស្ស នៅក្នុង វ័យនេះអាចនឹងជួបប្រទះរួមមានៈ ជំងឺខ្លាចធាត់ ជំងឺឆ្លងតាមការរួមភេទ ដែលនៅក្នុងនោះមានជំងឺរើម មេរោគផ្សិត ក្នុងទ្វារមាស រួមទាំងវីរុស ថ្លើមប្រភេទC, B, និង HIV និងមានផ្ទៃពោះដោយចៃដន្យ។ ហេតុដូច្នេះហើយអ្នកគួរតែទៅពិនិត្យសុខភាពរាងកាយទូទៅ សង្កេតខ្លួនឯងឲ្យបាន ច្បាស់ប្រសិនបើមានការផ្លាស់ប្តូរណាមួយ។

២. អាយុ ២៤ ដល់ ២៩ឆ្នាំៈ ជីវិតរបស់អ្នកមិនត្រឹមតែមានមិត្ត និងគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅតាមតួនាទីការងារ ការរៀបចំផែនការជីវិតនា ពេលអនាគត ដែលអាចធ្វើឲ្យរាងកាយ ដែលធ្លាប់តែរឹងមាំ អាចចុះខ្សោយខ្លះ មានភាពតានតឹងច្រើន ហើយមានពេលថែខ្លួនកាន់តែតិច។ជាមួយគ្នានេះដែល អ្នកអាចនឹងប្រឈមមុខនឹងជំងឺស្រ្តេស ជំងឺរលាកក្រពះនិងជំងឺប្រកាំងជាដើម។ ដូច្នេះហើយ អ្នកគួរតែទៅពិនិត្យសុខភាព ទូទៅ ១ឆ្នាំម្តង ដោយអ្នកត្រូវពិនិត្យ ទៅលើកម្រិតជាត់ខ្លាញ់នៅក្នុងឈាម ទម្ងន់ខ្លួន ជាតិស្ករនៅក្នុងឈាម មិនឲ្យខ្ពស់ជាងមាត្រដ្ឋាន។ លើស ពីនេះ អ្នកគួរតែពិនិត្យជំងឺកាមរោគ និងពិនិត្យរកមហារីកមាត់ស្បូន ប្រសិនបើអ្នកមានដៃគូរួមភេទ។ ម្យ៉ាងវិញទៀត អ្នកគួរតែពិនិត្យសុដន់ដោយ ខ្លួនឯង ១ខែម្តង ពេលងូតទឹក និងមុនពេលចូលគេង ព្រមទាំងហាត់ប្រាណឲ្យ បានទៀតទាត់ ដើម្បីឲ្យសាច់ដុំ នឹងឆ្អឹងរឹងមាំ រួមទាំងសម្រាកឲ្យ បានគ្រប់គ្រាន់ និងធ្វើសមាធី ដើម្បីកុំឲ្យមានអាការតានតឹងខ្លាំងពេក។ ជាពិសេស អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យភ្លាមប្រសិនបើមានអ្វីមួយ ខុសប្រក្រតី។

៣. អាយុ ៣០ឆ្នាំឡើងទៅៈ អ្នកត្រូវការភាពគង់វង្សទាំងការងារ និងជីវិតគ្រួសារ ធ្វើឲ្យក្តីសង្ឃឹមនៅក្នុងជីវិត កាន់តែខ្ពស់។ ពេល នោះអ្នកចាប់ ផ្តើម ឆាប់ហត់នឿយមានសភាពតានតឹងខ្លាំងឡើង ក្នុងខណៈនោះ ការដុតបំផ្លាញថាមពលរាងកាយចាប់ផ្តើមថយចុះ ត្រូវប្រយ័ត្ន ជំងឺដែល ទាក់ទងនឹងភាពធាត់។ ហើយជំងឺដែលអ្នកអាចជួបប្រទះរួមមាន ជំងឺតានតឹង ជំងឺសោកសៅ ជំងឺធាត់ ជំងឺសម្ពាធឈាមខ្ពស់ជំងឺខ្លាញ់ នៅ ក្នុងឈាមជាដើម។អ្នកគួរតែពិនិត្យសុខភាព១ឆ្នាំម្តង ទោះបីជាមិនធ្លាប់រួមភេទក៏ដោយ ក៏អ្នកគួរតែពិនិត្យ ផ្នែករាងកាយខាងក្នុងរបស់អ្នកដែរ។ អ្នកគួរតែពិនិត្យសុដន់ដោយខ្លួនអ្នកជាប្រចាំ ធ្វើសមាធិ រកកិច្ចការបន្ថូរភាពតានតឹង ហាត់ប្រាណឲ្យបានទៀតទាត់ វាស់មើលសម្ពាធ ឈាម និងជាតិស្ករនៅក្នុងឈាម ជាខ្លាញ់នៅក្នុងឈាម ដើម្បីពិនិត្យមើលការប្រឈម មុខនឹងជំងឺផ្សេងៗ។ ជាពិសេសគួរកត់ត្រា ឬ ចងចាំថាអ្នកធ្លាប់ ឈឺអ្វីខ្លះ? លេបថ្នាំអ្វីមានប្រតិកម្មដែលឬទេ? មនុស្សនៅក្នុងគ្រួសារ ធ្លាប់មានប្រវត្តិឈឺអ្វីខ្លះ? ដើម្បីឲ្យគ្រូពេទ្យ វិភាគជំងឺអ្នកបានត្រឹម ត្រូវ និង កាន់តែច្បាស់។

៤. អាយុ ៤០ឆ្នាំឡើងៈ ស្រ្តីវ័យ ៤០ឆ្នាំឡើងទៅចាប់ផ្តើមមានបញ្ហាផ្នែកអម៉ូនភេទស្រីជះឥទ្ធិពលចំពោះខួរក្បាលអារម្មណ៍ចិត្តគំនិត មានអាការ ផ្សេងៗកើតឡើង ដែលអាចជះឥទ្ធិពលចំពោះ គុណភាពជីវិតដែលអាការទាំងនេះ មានដូចជារដូវមិនទៀតទាត់ ពេលខ្លះមកតិច ខ្លះទៀតមក ច្រើនពេក ៗ ២ ឬ ៣សប្តាហ៍មកម្តងក៏មាន។ លើសពីនេះគឺមានអាការគេងមិនលក់ ដូចជាពិបាកគេងលក់ ឬភ្ញាក់ញឹកញាប់នៅ កណ្តាល អធ្រាត្រ ឬភ្ញាក់លឿនជាប្រក្រតី ដែលបណ្តាលឲ្យមានអារម្មណ៍ប្រែប្រួល កើតអាការសោកសៅ ឬឆេវឆាវ។ ចំណែកឯអ័រម៉ូនអេស្រ្តូចេន ដែល ចុះ ថយ ធ្វើឲ្យជាលិកាភ្នាសទ្វារមាសស្តើង ភាពយឺតយារនិងទឹករំអិលមានការថយចុះ ដែលធ្វើឲ្យការរួមភេទមិនរលូន។ ក្រៅពីនេះភាពតាន តឹង អម៉ូនភេទអាស្រ្តូចេនចុះការផលិតខូលឡាចេណក៏ចុះថយ ធ្វើឲ្យស្បែកស្រ្តីវ័យអស់រដូវ ចាប់ផ្តើមស្តើង មិនតឹងណែន និងឆាប់ជ្រីវជ្រួញ ទៀតផង៕

ប្រភព៖ iknow

  • ការថែរក្សា​សុខភាព​ តាមអាយុកាល已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: