វិធីធ្វើ​ឲ្យ​ស្បែក​មុខ​និងក ​មាន​ពណ៌​ប្រហាក់​ប្រ​ហែល​គ្នា

ស្ត្រី១០០ស្ទើរតែទាំងស្រុង នៅពេលចាប់ផ្តើមតែងមុខមាត់រមែងផ្ដោតសំខាន់ទៅលើស្បែកមុខតែម្យ៉ាងប៉ុណ្ណោះ ទោះបីកន្លែងដ៏ទៃទៀតទាមទារឲ្យយកចិត្តទុកដាក់ផ្ដល់ការថែទាំស្បែកមុខក្ដីក៏មិនសូវ មានការចាប់អារម្មណ៏នោះដែល ជាពិសេសស្បែកដែលស្ថិតនៅស្បែកផ្ទៃមុខរហូតគឺស្បែកកតែ ម្ដង ។ ដោយសារទម្លាប់ខាងលើនេះឯង ទើបធ្វើឲ្យស្ត្រីមួយចំនួនមានផ្ទៃមុខសរលោងស្អាតគួរឲ្យចង់គយគន់ តែប្រសិនបើក្រឡេកចុះក្រោមបន្តិច និងប្រទះឃើញស្បែកក៏ខ្មៅស្រអាប់ខុសពីស្បែកមុខទាំងស្រុង ។

ដូចច្នេះដើម្បីអោយសម្រស់របស់អ្នកដើរស្របចង្វាក់គ្នានោះ គួរតែយកចិត្តទុកដាក់ផ្ដល់ការថែទាំស្បែកឲ្យបានភ្លឺស្រស់ស្អាតដូចជាស្បែកមុខ ទើបគេចផុតពីការរិះគន់ ។ ដើម្បីបំបាត់បញ្ហានេះរាល់ពេលអ្នកលាប ម្សៅនៅលើ ផ្ទៃមុខកុំភ្លេចហួសមកដល់ស្បែកបំពង់ក ព្រោះប្រសិនបើស្បែកត្រង់ទីកន្លែងនេះមានសភាពយាជ្រីវជ្រួញនោះប្រាកដជាមិនសូវល្អ ។ វិធីងាយៗ ដើម្បីម៉ាស្សា ឲ្យស្បែកកបានតឹងហាប់ណែនដោយប្រើម្រាមដៃម៉ាស្សាលើស្បែកក្នុងចលនាផាត់ពីគល់កឡើងទៅដល់ចង្កា នោះស្នាមផ្សេងៗនិង ចាប់ផ្ដើមបាត់ម្ដងបន្តិចៗលើកនេះពិតជាអាចធានាបានទាំងស្រុងថាបន្ទាប់ពីផ្ទៃមុខលោងស្អាតហើយនោះស្បែកក ក៏ស្រស់ស្អាតមិនចាញគ្នាផង ដែរ ៕

ប្រភព៖ iknow

  • វិធីធ្វើ​ឲ្យ​ស្បែក​មុខ​និងក ​មាន​ពណ៌​ប្រហាក់​ប្រ​ហែល​គ្នា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: