Rashford ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមអង់គ្លេស ខណៈ Townsend និង Drinkwater ត្រូវកាត់ចេញ

ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford របស់ក្លិប Manchester United ត្រូវបានបញ្ចូលឈ្មោះក្នុងសមាជិកក្រុមអង់គ្លេសទាំង២៣នាក់របស់លោក Roy Hodgson សម្រាប់យុទ្ធនាការជើងឯកអឺរ៉ុប ឆ្នាំ២០១៦ នៅប្រទេសបារាំង។
Euro-16
Rashford វ័យ១៨ឆ្នាំ បានរកគ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១របស់គេក្នុងពេលក្រុមរបស់គេទទួលជ័យជម្នះ ២-១ លើក្រុមជម្រើសជាតិអូស្ត្រី ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃសុក្រ។

ខ្សែប្រយុទ្ធ Daniel Sturridge របស់ក្លិប Liverpool ក៏ត្រូវបានបញ្ចូលឈ្មោះផងដែរ ប៉ុន្តែ ខ្សែបម្រើ Andros Townsend របស់ក្លិប Newcastle United និង Danny Drinkwater របស់ក្លិប Leicester City សុទ្ធសឹងត្រូវបានកាត់ចេញ។ ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវជួបក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតកម្តៅសាច់ដុំលើកចុងក្រោយរបស់ពួកគេសម្រាប់ Euro ឆ្នាំ២០១៦ នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ។

ក្រុមរបស់លោក Hodgson នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេក្នុងប្រទេសបារាំង ដោយត្រូវប៉ះជាមួយនឹងក្រុមជ្រើសជាតិរុស្ស៊ី នៅថ្ងៃទី១១ ខែមិថុនា នៅមុនពេលជួបវេលស៍ នាថ្ងៃទី១៦ ខែមិថុនា និងស្លូវ៉ាគី នៅថ្ងៃទី២០ ខែមិថុនា៕
ក្រុមកីឡាករទាំង២៣នាក់របស់អង់គ្លេស:
អ្នកចាំទី: Joe Hart (Manchester City), Fraser Forster (Southampton), Tom Heaton (Burnley).