Spaceship​ ​តម្លៃ ៥​ ​ពាន់​លាន​ដុល្លារ​ ​Apple​ ​សាងសង់​ជិត​រួច​រាល់​

​Spaceship​ ​ជា​ឈ្មោះ​សម្រាប់​តំណាងការិយាល័យ​កណ្ដាល​ថ្មី​របស់​ ​Apple​ ​មាន​តម្លៃ ​៥ ពាន់លានដុល្លារ ​នឹង​សាង​សង់​សម្រេច​​នៅ​ដើម​ឆ្នាំ​ ​២០១៧​ ​ខណៈ​ដែល​​មនុស្ស​ជា​ច្រើន​ទន្ទឹង​មើល​ភាព​អស្ចារ្យ​ ​នៃ​ការិយាល័យ​ដ៏​ទំនើប​មួយ​នេះ​​ដែល​បច្ចុប្បន្ន​​កំពុង​សាងសង់​សម្រេច​បាន​​ ​៧០​ ​%​ ​។​ ​

 

Spaceship​ ​តម្លៃ ៥​ ​ពាន់​លាន​ដុល្លារ​ ​Apple​ ​សាងសង់​ជិត​រួច​រាល់​

 

​ការប្រើឈ្មោះ Spaceship​ ​សម្រាប់​តំណាងការិយាល័យ​នេះ​ ​ព្រោះ​វា​មាន​រាង​ជា​កង​រង្វង់​កម្ពស់​ ​៤​ ​ជាន់​ ទំហំ​ ​២៦០​ ​០០០​ ​ម៉ែត្រការ៉េ​ ​ហើយ​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ​ ​៧១ហិចតា​ ​​។​ ​ការិយាល័យ​នេះ​ ​អាច​ផ្ទុក​​បុគ្គលិក​ចំនួន​ ​១២​ ​០០០​ ​នាក់​ ​ហើយ​ចំណត​រថយន្ត​អាច​ចត​រថយន្ត​បាន​ដល់​ ​១១​ ​០០០​ ​គ្រឿង​ ​។​ ​

 

Spaceship​ ​តម្លៃ ៥​ ​ពាន់​លាន​ដុល្លារ​ ​Apple​ ​សាងសង់​ជិត​រួច​រាល់​

 

ចំណុច​ពិសេស​របស់​ការិយាល័យ​នេះ​ ​គឺ​​វា​ស្រោប​ទៅ​ដោយ​ផ្ទាំង​កញ្ចក់​កោង​ ​ទំហំ​ធំ​ជាង​គេ​បំផុត​ដែល​​ត្រូវ​គេ​ជឿ​ថា​ ​ជា​កន្លែង​ធ្វើ​ការ​​ដែល​មិន​ប៉ះ​ពាល់​បរិស្ថាន​ ​ព្រោះ​វា​ប្រើ​នូវ​បន្ទះ​សូឡា​សម្រាប់​បង្កើត​ថាមពល​អគ្គិសនី​ ​៕​ ​

 

សូមទស្សនាវីដេអូខាងក្រោម

 

 

​អាន​បន្ត​ ​៖​​ iPhone 7 គ្មាន​ឡើយ​ការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖ businessinsider