Search ឈ្មោះ​កីឡាករ​ក្រុម​ជម្រើស​កម្ពុជា​ បែរ​ជា​ឃើញ​រូប​លោក​ Jose Mourinho ទៅ​វិញ​​

បើសិនជាអ្នក Search ពាក្យថា Players of Cambodia national team នៅក្នុង google អ្នកប្រាកដជាឃើញរូបនិងឈ្មោះរបស់ពួកគេ តែអ្វីដែលគួរឲ្យចម្លែកនោះគឺថា បើសិនជាអ្នករកដល់ឈ្មោះកីឡាករ អ៊ុំសេរីរ័ត្ន ដែលជាអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាយើងនោះ អ្នកនឹងបែរជាឃើញរូបលោក Jose Mourinho ទៅវិញ ។

ការដែលភ្ញាក់ផ្អើលនេះពួកយើងបានដឹងដោយការចែករំលែកពី ដែលជាអ្នកកាសែតដ៏ល្បីម្នាក់នៅកម្ពុជាយើង ដែលក្នុងរូបភាពនោះគាត់បានSearchជាភាសាបារំាង ” Equipe du Cambodge de football / liste de joueurs ” មានន័យថា ក្រុមជម្រើសជាតិកម្ពុជា / បញ្ជីឈ្មោះកីឡាករ ។

គួរបញ្ជាក់ផងដែរ ការដែលGoogleបែរជាបង្ហាញរូបភាពកីឡាករអ៊ុំសេរីរ័ត្នទៅជារូបលោក Jose Mourinhoគ្រូបង្វឹកក្លឹបបិសាចក្រហមនេះ អាចដោយសារតែមានវីដេអូ១មានThumbnailរូបលោក Mourinhoហើយដាក់Taggedឈ្មោះកីឡាករ Um Sereiroth ធ្វើឲ្យGoogleចាប់យករូបនោះជារូបរបស់អ្នកចាំទីដៃស្អិតរបស់យើងទៅវិញ ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖ &


  • Search ឈ្មោះ​កីឡាករ​ក្រុម​ជម្រើស​កម្ពុជា​ បែរ​ជា​ឃើញ​រូប​លោក​ Jose Mourinho ទៅ​វិញ​​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:វីដេអូ
Tags: