YG​​កំពុង​តែ​ពិចារណា​ទៅ​លើ​ ​ការ​បន្ថែម​សមាជិក​ថ្មី​ក្រុម​ 2​N​E​1​​​

សមាជិក​ទាំង​បួន​រូប​ ​នៅ​ក្នុង​ក្រុម​ 2​N​E​​1 ​សុទ្ធ​តែ​មាន​ភាព​ល្បី​ល្បាញ​រាង​ៗ​ខ្លួន ​នៅ​ក្នុង ​ការ​បង្ហាញ​នូវ​ទេព្យ​កោសល្យ​ជូន​អ្នក​គាំ​ទ្រ​របស់​ខ្លួន​។​ ស្ថិត​ក្នុង​ក្រុម​ 2​N​E​1​ នៅ​ក្នុង​ការ​គ្រប់​គ្រង ​របស់​ផលិត​កម្ម ​​Y​G​ ​Entertainmen​t ​នៅ​ទី​បំផុត​នឹង​បង្ហាញ​នូវ​សមាជិក​ក្រុម​ថ្មី​ បន្ទាប់​ពី​ការ​ចាក​ ចេញ​របស់​សមាជិក​ ក្រុម​ម្នាក់​របស់​ខ្លួន​ គឺ​នាង​ Minzy ​ ដែល​ជា​សមាជិក​ម្នាក់​ស្ថិត​នៅ​កំពូល​ ក្រុម​តារា​ស្រី​ ដោយ​សារ​តែ​ការ​ផុត​កុង​ត្រា​នោះ​។​ នា​ពេល​នេះ ​ក្រុម​​ 2​N​E​1​ នៅ​សល់​តែ​សមាជិក​បី​រូប​តែ​ប៉ុណ្ណោះ​។​កា​រដែល​ចាក​ចេញ​របស់​សមាជិក​ក្រុម​ម្នាក់​ នៅ​ក្នុង​ក្រុម​ធ្វើ​ឱ្យ​មាន​ការ​ងឿង​ឆ្ងល់​ពី​អ្នក​គាំ​ទ្រ​ជា​ច្រើន​ ដែល​រស់​នៅ​ប្រទេស​ជា​ច្រើន​ នៅ​លើ​ពិភពលោក​ ដែល​ក្រុម​នេះ​មាន​​ឥទ្ធិពល​ទៅ​លើ​យុវវ័យ​ជា​ច្រើន​នោះ​។​ អ្នក​គាំ​ទ្រ​នៅ​រង់​ចាំ​មើល​ថា​តើ​ ក្រុម​នេះ​នឹង​បញ្ជូល​ សមាជិក​នៅ​ពេល​ណា​។​តាម​ការ​ពិត​ទៅ​ នៅ​ក្នុង​បទ​សំភាសន៍​នា​ពេល​ថ្មីៗ​នេះ ​ជា​មួយ​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ X​ Sports​ News ​លោក​Y​ang ​Hyun ​Suk​ ដែល​ជា​ប្រធាន​គ្រប់​គ្រង​ឱ្យ​ផលិត​កម្ម​ YG​ Entertainmen​t បាន​ឆ្លើយ​នូវ​សំនួរ​ និង​បាន​អះ​អាង​ថា ​គាត់​ស្ថិ​ត​នៅ​ក្នុ​ង​ការ​​​​​​​ពិចារណា​ ថា​តើ​គួរ ​តែ​រក្សា​សមាជិក​នៅ​តែ​បីនាក់​ ឬ​ក៏​គួរ​តែ​ប​ន្ថែម​នូវ​សមាជិក​ថ្មី​មួយ​រូប​ទៀត​ ចូល​ទៅ​ក្នុ​ង​ក្រុម​  2​N​E​1​។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ គាត់​មិ​ន​បាន​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​ថា​ ក្រុម​ 2​N​E​1​ នឹង​បន្ថែម​សមាជិក​មួយ​រូប​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ ​​ព្រោះ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​តែ​ប៉ុណ្ណោះ​​៕​​​

YG​​កំពុង​តែ​ពិចារណា​ទៅ​លើ​ ​ការ​បន្ថែម​សមាជិក​ថ្មី​ក្រុម​ 2​N​E​1​​​

សម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.koreaboo.com