ភិន សុ​ដា​លី​ស ប្រកាន់​ជំហរ​រក្សា​តំណក់ឈាម​ក្នុង​ផ្ទៃ​លើកដំបូង

​រាជធានី​ភ្នំពេញ : តារា​សម្តែង​នាង ភិន សុ​ដា​លី​ស ប្រកាន់​ជំហរ​រក្សា​តំណក់ឈាម​ក្នុង​ផ្ទៃ​លើកដំបូង​របស់​នាង​ជាមួយ​លោក ប៉ែន ចំ​រ៉ុង ។ កាលពីពេល​ថ្មីៗ​កន្លងមក សុ​ដា​លី​ស បានបង្ហាញ​រូបភាព​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​ដល់​សាធារណជន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។ រូបភាព​បាន​ពី​ការថត​អេកូ​ក្នុងពេល​ពពោះ​ជាង​៣​ខែ ត្រូវ​តារា​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​ប្រពន្ធ​» នាង ភិន សុ​ដា​លី​ស បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​សារ​បង្ហាញ​ក្តី​រីករាយ​ចំពោះ​កូន​របស់​នាង​។​


​នាង ភិន សុ​ដា​លី​ស សរសេរថា «​គ្រាន់តែ​ចាប់យក​រូបភាព​ភ្លាម គឺ​កូន​នេះ​ដាក់​ម្រាម​២​ស្វាគមន៍​ម៉ែ​វា​តែម្តង​» «​កាត់​រក​ម៉ែ​វា​ណាស់​» រូបនេះ​តាំងពី​គាត់​បាន​៣​ខែ​កន្លះ​ក្នុង​ពោះ​ម្ល៉េះ​» ។ បន្ទាប់ពី ភិន សុ​ដា​លី​ស បង្ហោះ​រូបភាព​នោះ​រួចមក​មាន​ប្រិយមិត្ត​គាំទ្រ​ជាច្រើន​ចូលរួម​សម្តែង​ការអបអរសាទរ និង​ជូនពរ​នាង​ឲ្យ​មាន​ភាពរឹងមាំ​នៅក្នុង​ការ​បីបាច់​ថែរក្សា​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​។​


​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Honey Komhoch បាន​ចូលរួម​ជា​យោបល់​ថា «​បង​នឹង​រឹងមាំ​ដើម្បី​កូន​បង ខ្ញុំ​យល់​ពី​ចិត្ត​បង​ពេល​ហ្នឹង តែ​មុននឹង​បង​ធ្វើ​អី​មួយពេល​បង​ទ្រាំ​មិនបាន ត្រូវ​គិតដល់​កូន​បង​មុនគេ ថា​គេ​មិនអាច​ខ្វះ​បង​បានទេ​។ ការឈឺចាប់​អ្នក​ក៏​មានតែ​ត្រូវ​តទល់​ឱ្យបាន ហើយ​ធ្វើ​អី​ដែល​បង​គិតថា​ធ្វើ​នឹង​បាន​ធូរស្រាល​… ពិភពលោក​តូច​មួយ​នេះ​ត្រូវការ​ស្នាមញញឹម​របស់​បង​»​។​


​ចំណែក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Se Kim Len បាន​ចូលរួម​ជា​យោបល់​ថា «​កូន​បង​គេ​ឆ្លាត​ណាស់​ចេះ​ឱ្យ​កម្លាំងចិត្ត​បង​តាំងពី​មិនទាន់​ចាប់កំណើត ។ គេ​នឹង​ក្លាយជា​មនុស្ស​រឹងមាំ ហើយនឹង​មើលថែ​ការពារ​បង​បានល្អ​មិន​ខាន ។ ជូនពរ​បង និង​កូន​មាន​សុខ​ភាពល្អ ត្រូវតែ​រឹងមាំ​ណា​បងស្រី​យក​កូន​ជាធំ​»​។​


​ប្រិយមិត្ត​ឈ្មោះ ម៉ាក់ វី​រី​យ៉ា បាន​ចូលរួម​ជា​យោបល់​ថា «​មិនមែន​អូន​តែ​ម្នាក់​ទេ​ដែល​ជួប​រឿង​បែបនេះ តែមាន​ស្រី្ត​ជា​ម្តាយ​ជាច្រើន​នាក់​ដែល​ជួប​រឿង​បែបនេះ តែ​កូន​គឺជា​ថ្នាំ​ជំនួយ ជួយ​ដាស់សតិ​ម្តាយ​ឱ្យ​តស៊ូ​ពុះពារ​ក្នុង​ជីវិត យើង​អាច​អត់​ប្តី​បាន តែ​យើង​មិនអាច​អត់​កូន​បានឡើយ ព្រោះ​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​ម្តាយ ទោះ​មានរឿង​អ្វី​ក៏ដោយ ក៏​គ្មាន​ថ្ងៃ​បោះបង់​កូន​ឡើយ​រហូតដល់​ដង្ហើមចុងក្រោយ ស៊ូៗ​ប្អូន ព្រោះ​ជីវិត​គ្មាន​ពាក្យ​ថា​ថយក្រោយ​ឡើយ មានតែ​ពាក្យ​ថា​ទៅមុខ​»៕

ភិន សុ​ដា​លី​ស ប្រកាន់​ជំហរ​រក្សា​តំណក់ឈាម​ក្នុង​ផ្ទៃ​លើកដំបូង ភិន សុ​ដា​លី​ស ប្រកាន់​ជំហរ​រក្សា​តំណក់ឈាម​ក្នុង​ផ្ទៃ​លើកដំបូង