កម្មវិធី LIVE YOUR MUSIC របស់ HEINEKEN ធ្វើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្លឹប PONTOON

បន្ទាប់​ពី​បាន​រៀបចំ​កម្មវិធី Heineken Green Room នៅ​ភ្នំពេញ និង​ព្រះសីហនុ​ នៅ​ឆ្នាំ​នេះ​ហើយ ស្រាបៀរ Heineken បាន​បន្ត​រៀបចំ​កម្មវិធី​តន្ត្រី​សកល​ថ្មី​ដែល​មាន​ឈ្មោះ​ថា #LiveYourMusic នៅ​ក្លឹប Pontoon កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា កន្លង​ទៅ ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​គគ្រឹក​គគ្រេង។

 

កម្មវិធី​នេះ​បាន​បើក​ឆាក​ដំបូង​ដោយ​តារាចម្រៀង​ហ៊ីបហប់​ខ្មែរ​លោក Bross La ក្រោម​ចំណង​ជើង​បទ​ល្បី “នារី​សក់​ខ្លី” មុន​ពេល​ដែល​បង្ហាញ​ណែនាំ​ឌីជេ Melissa-Jo មក​ពី​ទីក្រុង​កូឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី រួម​ជាមួយ​ឌីជេ​ឆ្នើម​បំផុត​ប្រចាំ​ក្លឹប Pontoon ដើម្បី​ផ្ដល់​ការ​កម្សាន្ត​សប្បាយ​រីករាយ​ពេញ​មួយ​រាត្រី​សម្រាប់​អ្នក​គាំទ្រ​ច្រើន​កុះករ​ដែល​និយម​ស្រាបៀរ Heineken។

 

កម្មវិធី LIVE YOUR MUSIC របស់ HEINEKEN ធ្វើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្លឹប PONTOON

 

អម​ជាមួយ​ឌីជេ​លំដាប់​អន្ដរជាតិ និង​ក្រុម​តារា​ផ្ដល់​ការ​កម្សាន្ត​សប្បាយ​រីករាយ គឺ​ក្រុម​មនុស្ស​យន្ត Universo Robot Team of Pyrotechnics ដែល​មក​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​សម្ដែង​ពិសេស​ជាមួយ​នឹង​បច្ចេកវិទ្យា​ភ្លើង LED កម្រិត​ខ្ពស់ និង​ពន្លឺ​រូបភាព​ដែល​​ញ៉ាំង​ឲ្យ​រាត្រី​នោះ​ជា​រាត្រី​ពិសេស​អស្ចារ្យ​នៃ​ចំណី​ចក្ខុ​ប្លែក​អារម្មណ៍​សម្រាប់​ទស្សនិកជន។

 

បន្ទាប់​ពី​កម្មវិធី​រាប់​ថយ​ក្រោយ​ដើម្បី​បើក​កម្មវិធី Live Your Music មាន​ការ​បង្ហាញ​ជូន​កម្មវិធី​ថ្មី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​បំផុត ដែល​មានឈ្មោះ​ថា ” Takeover-បន្តវេន” ដែល​អនុញ្ញាត​ឱ្យ​អ្នក​ចូល​រួម​កម្មវិធី “បន្ត​វេន” គ្រប់គ្រង​តន្ត្រី​ពី​ឌីជេ​ដោយ​ប្រើ​ខ្សែ​កង​ដៃ​ពិសេស Heineken ដែល​អាច​បំភ្លឺ​ភ្លើង​ពណ៌​ក្រហម ឬ​បៃតង ដែល​អ្នក​ចូលរួម​កម្ម​វិធី​អាច​បោះឆ្នោត​បទ​ចម្រៀង​បន្ទាប់ ​តើ​បទ​មួយ​ណា​ដែល​គេ​ចង់​ស្ដាប់។

 

កម្មវិធី LIVE YOUR MUSIC របស់ HEINEKEN ធ្វើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្លឹប PONTOON

 

Live Your Music ជា​កម្មវិធី​ថ្មី​ដ៏​ល្អ​ឯក​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប​ ចាប់ពី​ខែ​ឧសភា ដល់​ខែ​កក្កដា នៅ​តាម​បណ្តា​ក្លឹប​ល្បីៗ​ក្នុង​ខេត្ត​ក្រុង​ទាំង​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រាបៀរ​ Heineken ក្នុង​គោល​បំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ​ឲ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​កម្ពុជា។

 

សម្រាប់​​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី #LiveYourMusic បន្ទាប់​ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​កម្ពុជា សូម​ចូល​ទៅ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្រាបៀ​រ Heineken ៖ www.facebook.com/heineken ៕

 

កម្មវិធី LIVE YOUR MUSIC របស់ HEINEKEN ធ្វើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្លឹប PONTOON

 

កម្មវិធី LIVE YOUR MUSIC របស់ HEINEKEN ធ្វើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្លឹប PONTOON

 

កម្មវិធី LIVE YOUR MUSIC របស់ HEINEKEN ធ្វើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្លឹប PONTOON

 

អត្ថបទ៖ ពាណិជ្ជកម្ម