កូរ៉េខាងជើង នៅតែ​ព្យាយាម​បាញ់​កាំជ្រួច Musudan ទោះ​បរាជ័យ​ច្រើនលើក​

Videos


ប្រទេសកូរ៉េខាងជើង បរាជ័យក្នុងការបាញ់បង្ហោះកាំជ្រួច Musudan ជាលើកទី ៤ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap News Agency ។

គួរបញ្ជាក់ដែរថា កាលពីខែមេសា កន្លងទៅនេះកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានរាយការណ៍ឱ្យដឹងថា កូរ៉េខាងជើងបានបរាជ័យក្នុងការបាញ់បង្ហោះកាំជ្រួច ៣ លើករួចមកហើយ ។ កាំជ្រួចដែលបាញ់ជាលើកទី ៤ នោះបានផ្ទុះនៅពេលបង្ហោះចេញពីជើងទម្រចល័តមួយកន្លែង ។

គេបានដឹងថា កូរ៉េខាងជើង មានកាំជ្រួច Musudan ប្រមាណជា ៣០ គ្រាប់ដែលអះអាងថា មានសមត្ថភាពអាចបាញ់បង្ហោះឆ្ងាយរហូតដល់មូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់អាសីុ និង តំបន់ប៉ាសីុហ្វិក ។

កាលពីថ្ងៃច័ន្ទមកនេះប្រទេសជប៉ុនក៏បានធ្វើការត្រៀមផ្នែកយោធាផងដែរដើម្បីទប់ស្កាត់ការបាញ់កាំជ្រួញជាថ្មីបន្តទៀតរបស់កូរ៉េខាងជើងនេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន គឺលោកឧត្តមសេនីយ Nakatani ។

គួរបញ្ជាក់ដែរថា កាលពីដើមខែនេះលោក Kim Jong Un បានធ្វើការពង្រឹងការគ្រប់គ្រងរបស់ខ្លួននៅក្នុងកិច្ចប្រជុំសមាជជាលើកដំបូងរបស់ខ្លួនដែលមិនធ្លាប់មានក្នុងរយៈពេល ៣៦ ឆ្នាំចុងក្រោយនេះ ៕

                                                                                                  សុផល