សេវាកម្ម​ដឹក​ទំនិញ​ទៅ​ភព​អង្គារ​​តម្លៃ​ចាប់​ពី​ ​៦០​ លាន​ដុល្លារ​​​​​​​​​​​​​

​​​​ក្រុមហ៊ុន​​រុក​រក​ក្នុង​លំហអាកាស​ SpaceX បាន​​ផ្ដល់​ជូន​នូវ​សេវាកម្ម​ថ្មី​មួយ​ ដែល​ទទួល​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ភព​អង្គារ​ ​ដោយ​ចាប់​​ផ្ដើម​នៅ​ឆ្នាំ​ ២០១៨។

 

សេវាកម្ម​ដឹក​ទំនិញ​ទៅ​ភព​អង្គារ​​តម្លៃ​ចាប់​ពី​ ​៦០​ លាន​ដុល្លារ​​​​​​​​​​​​​

រូបតំណាង

 

ក្រុមហ៊ុន​ដែល​កាន់​កាប់​ដោយ​មហាសេដ្ឋី​ Elon Musk នេះ​កំពុង​ផលិត​យាន​អវកាស​ចំនួន​ពីរ​ម៉ូដែល​គឺ​ Falcon និង​ Falcon 9 ដែល​វា​មាន​សមត្ថភាព​អាច​ដឹក​ជញ្ជូន​អវកាសយានិក​ និង​ទំនិញ​បាន។ ចំពោះ​​យាន​ Falcon 9 អាច​ដឹក​ទំនិញ​បាន​ទម្ងន់​ដល់​ ៥,៥​ តោន​ ហើយ​តម្លៃ​ដឹក​ជញ្ជូន​គឺ​​ ៦០​ លាន​ដុល្លារ។ ចំណែក​ឯ​យាន​ Falcon ដឹក​ទំនិញ​បាន​ដល់​ ៨​ តោន​ មាន​តម្លៃ​ដឹក​ជញ្ជូន​ ៨៩​ លាន​ដុល្លារ។

 

សេវាកម្ម​ដឹក​ទំនិញ​ទៅ​ភព​អង្គារ​​តម្លៃ​ចាប់​ពី​ ​៦០​ លាន​ដុល្លារ​​​​​​​​​​​​​

 

ក្រុមហ៊ុន​ SpaceX បាន​កំណត់​គោលដៅ​របស់​ខ្លួន​ជា​យូរ​មក​ហើយ​ថា​នឹង​បង្ហោះ​យាន​អវកាស​ទៅ​កាន់​ភព​អង្គារ​នៅ​​ត្រឹម​ឆ្នាំ​ ២០១៨​ ដែល​ជា​ពេល​មួយ​ផែន​ដី​ និង​ភព​អង្គារ​ ស្ថិត​នៅ​លើ​គន្លង​គោចរ​​ជិត​គ្នា​បំផុត៕
​​​​​​​​

​​​ចុច​អាន៖ រុស្សី​កំពុង​ផលិត​តាក់ស៊ី​ជិះ​ទៅ​ឋាន​ព្រះចន្ទ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ Mirror