S7 Edge ពណ៌ Pink Gold ដាក់​លក់​ប្រជែង iPhone 6s

Galaxy S7 Edge ពណ៌​ផ្កាឈូក (Pink Gold) Samsung បាន​ណែនាំ​​លក់​លើ​​ទីផ្សារ​ក្នុង​ស្រុក​ព្រឹក​នេះ។ ទូរសព្ទ​នេះ​​មាន​​លក្ខណៈ​​ប្រើប្រាស់​មិន​ខុស​​ពី​ S7 Edge បួន​ពណ៌​ផ្សេង​ទៀត​និង​ដាក់​លក់​ក្នុង​​​តម្លៃ ៧៥០ ដុល្លារ។

 

S7 Edge (Pink Gold) មាន​ពណ៌​ស្រដៀង​គ្នា​នឹង iPhone 6s (Rose Gold) ដែរ។ វា​បំពាក់​ដោយ​កញ្ចក់​ប្រភេទ Super AMOLED មាន​អេក្រង់ ៥,៥អ៊ីញ រួម​នឹង Resolution 1440 x 2560 pixels។ ស្មាតហ្វូន​នេះ​មាន Memory ទំហំ 32GB/64GB និង RAM 4GB ឯ​កាមេរ៉ា​ក្រោយ 12MP និង​មុខ 5MP។ S7 Edge (Pink Gold) បំពាក់ Android Mashmallow (Version 6.0) ហើយ​ថាមពល​ថ្ម​របស់​វា​ធំ​ដល់​ទៅ 3600mAh៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត