រន្ទះបាញ់​ស្លាប់​ឪពុក​ និង​កូនប្រសា​ ពេល​មេឃ​រលឹម ​ចូល​ជ្រក​ក្រោម​ដើមឈើ​

រន្ទះបាញ់​ស្លាប់​ឪពុក​ និង​កូនប្រសា​ ពេល​មេឃ​រលឹម ​ចូល​ជ្រក​ក្រោម​ដើមឈើ​



បន្ទាយមានជ័យ ៖ បុរស២នាក់​ ឪពុក​ និង​កូនប្រសា​ ត្រូវ​ស្លាប់​ភ្លាមៗ​ ខណៈ​ទៅ​ភ្ជួរស្រែ​មាន​មេឃ​ភ្លៀ​ង​រលឹម​ ចូល​ជ្រក​ក្រោម​ដើម​ឈើ​ដូរ​កង់​គោយន្ត ​ដើម្បី​ត្រឡប់​មក​ផ្ទះ​ត្រូវ​រន្ទះបាញ់​ដើមឈើ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង២​។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០១៦​វេលា​ម៉ោ​ង១៥និង៤៥​នាទី​ នៅ​ចំណុច​វាល​គោក​ទិល​ខាងលិច​​ភូមិ ​ចម្ងាយ​ប្រមាណ ២km​ ក្នុងភូមិ​ថ្មី​ខាងលិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ​។​

លោក​ អ៊ុក សុផាត អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ទី​១ឈ្មោះ យង់ យ៉ា ភេទ​ប្រុស​ អាយុ៥០ឆ្នាំ ទី​២ឈ្មោះ គឿ ផល ភេទ​ប្រុស ​អាយុ៣០​ឆ្នាំ ត្រូវជា​កូនប្រសា រស់នៅ​ភូមិ​ថ្មី​ខាង​លិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក បាន​ទៅ​ភ្ជួរស្រែ​នៅ​ចំណុច​វាល​គោក​ទិល ខាងលិច​ភូមិ​ចម្ងាយ​​ប្រមាណ​២km ពេល​ភ្លៀងរលឹម​បាន​បណ្ដើរ​គោយន្ត​ទៅ​ឈប់​ក្បែរ​ដើម​ចំបក់ នាំគ្នា​ដោះ​ប្ដូរ​កង់​ដែក ដាក់​កង់​កៅស៊ូ ដើម្បី​បើក​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់​តែ​មាន​រន្ទះបាញ់​ចំ​ដើម​ចំបក់ ដែល​ជនរងគ្រោះ​នៅ​ពី​ក្រោ​ម​ បណ្ដាលឲ្យ​ស្លាប់​ទាំង២នាក់​តែម្តង។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច ​បាន​ចុះទៅ​ត្រួតពិនិត្យ​ឃើញ​ថា ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​រន្ទះ​បាញ់​ពិតមែន ​ហើយ​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

រន្ទះបាញ់​ស្លាប់​ឪពុក​ និង​កូនប្រសា​ ពេល​មេឃ​រលឹម ​ចូល​ជ្រក​ក្រោម​ដើមឈើ​