បុរស​២​នាក់​រួម​នឹង​បុរស​ពិការ​ដៃស្តាំ​ម្ខាង ជាប់​សង្ស័យ​ពាក់ព័ន្ធ​ និង​ករណី​ជួញដូរ ​និង​រក្សាទុក​សារធាតុ​គ្រឿងញៀន

បុរស​២​នាក់​រួម​នឹង​បុរស​ពិការ​ដៃស្តាំ​ម្ខាង ជាប់​សង្ស័យ​ពាក់ព័ន្ធ​ និង​ករណី​ជួញដូរ ​និង​រក្សាទុក​សារធាតុ​គ្រឿងញៀន

ព្រះសីហនុ ៖ បុរស​២​នាក់​ រួម​នឹង​បុរស​ពិការ​ដៃស្តាំ​ម្ខាង​ ត្រឹម​គល់​ក្លៀក​ម្នាក់ទៀត​ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ និង​ករណី​ជួញដូរ​និង​រក្សាទុក​សារធាតុ​គ្រឿងញៀន​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ ការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត​ ចុះទៅ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ​ស្រុក​ស្ទឹងហាវ ​ចាប់​ឃាត់ខ្លួន ​និង​ដកហូត​បាន​វត្ថុតាង​មាន​ថ្នាំញៀន ​និង​ដប​ជក់​ថ្នាំ ដាវ​កែច្នៃ​ចំនួន​២​ រួម​និង​សម្ភារៈ​លុយកាក់​ជាច្រើន​ផ្សេងទៀត​។ ក្នុង​ប្រតិបត្តិការ​ដែល​ប្រើប្រាស់​កម្លាំង​ជំនាញ​បូករួម​ និង​កម្លាំង​អាវុធ​ហត្ថ​ស្រុក​ជាង​១០​នាក់​ ឆ្មក់​ចុះ​បង្ក្រាប​ចាប់​ជនសង្ស័យ​បាន​ម្នាក់​នេះ​ ធ្វើឡើង​នៅ​ម៉ោង​ប្រមាណ​ជិត​២​រសៀល​ ថ្ងៃទី​៣១ ខែឧសភា នៅ​ចំណុច​ក្រុម១៧ ​ភូមិ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះ​សីហនុ​។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​មាន​ ទី​១ ឈ្មោះ ស​. សុវណ្ណ ភេទ​ប្រុស អាយុ៥៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ ដឹក​ដូង​ប្រេង​លក់ រស់នៅ​ក្រុម១៧ ភូមិ​០១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះសីហនុ។ ទី២ ឈ្មោះ កៅ រិ​ទិ្ធ ភេទ​ប្រុស អាយុ ៣០​ឆាំ្ន ជនជាតិ ខ្មែរ ​មុខរបរនេសាទ រស់នៅ​ក្រុម៤ ភូមិ​០៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។ ទី៣ ឈ្មោះ ពេជ្រ រាជ្យ ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង រស់នៅ​ក្រុម​០១ ភូមិ​០៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា វត្ថុតាង​ចាប់​យក​រួមមាន៖ ១. ម្ស៉ៅ​ស​ថ្លា​ចំនួន​ ០៣​កញ្ចប់​(​តូច​+​ធំ​) ២. ​ទូរស័ព្ទដៃ​ចំនួន​ ០២ គ្រឿង​ (Nokia+ hiya) ៣. ​ម៉ូតូ ០១ គ្រឿង (C១២៥ ពណ៌​ខ្មៅ 1D-2629 ព្រះសីហនុ​) ៤. ​ដប​ជក់​ចំនួន​មួយ​ ៥.​ ​កាំបិត​ចុង​ស្រួច​ចំនួន​ពីរ​ ៦. ​ប្រាក់​រៀល​ចំនួន​ប៉ែតសិប​ពីរ​ម៉ឺន​រៀល​ ៧. ​ប្រាក់​បាត​ចំនួន ៦០០បាត​ ៨. ​ប្រាក់​ដុល្លារ១៧៥$​។

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធ​ហត្ថ​ខេត្ត​កំពុង​សាកសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕