Asus បង្ហាញស្មាតហ្វូនម្ដង 3 ម៉ូដែល​ RAM មិនធម្មតាដល់​ទៅ 6GB!

Asus បង្ហាញស្មាតហ្វូនម្ដង 3 ម៉ូដែល​ RAM មិនធម្មតាដល់​ទៅ 6GB!

កន្លងមកយើងបានស្គាល់ហើយថា Asus គឺជាក្រុមហ៊ុនផលិត Laptop មួយដែកទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះក្រុមហ៊ុននេះបានផលិតនូវទូរស័ព្ទប្រភេទ Android ជាច្រើនថែមទៀតផង។ ដោយឡែកថ្មី!ៗនេះ Asus បានបង្ហាញសមិទ្ធផលថ្មីនៅក្នុងពិព័រណ៍ Computex លើសពីនោះគេសង្កេតឃើញថាស្មាតហ្វូនដែលក្រុមហ៊ុននេះបានដាក់បង្ហាញនោះវាមានសមត្ថភាពខ្ពស់ មានដល់ទៅ 3 ម៉ូដែល គឺ Asus Zenfone 3, Zenfone 3 Deluxe និង Zenfone 3 Ultra។

Image: Asus បង្ហាញស្មាតហ្វូនម្ដង 3 ម៉ូដែល​ RAM មិនធម្មតាដល់​ទៅ 6GB!

Zenfone 3 គឺជាស្មាតហ្វូនល្មមទិញប្រើ ខណៈដែល Zenfone 3 Ultra មានសមត្ថភាពខ្ពស់ជាង។ ស្មាតហ្វូនទាំងពីរបានភ្ជាប់មកជាមួយអេក្រង់ទំហំ ៦,៨អ៊ីញ។ ចំណែកម៉ូដែល Zenfone 3 Deluxe មានអេក្រង់ទំហំ ៥,៧អ៊ីញបំពាក់ដោយឈីបជំនាន់ថ្មីបង្អស់របស់ Qualcomm គឺ Snapdragon 820 និងមាន RAM ទំហំធំដល់ 6GB ហើយមេម៉ូរីម៉ាស៊ីនទំហំ 256GB ផ្ទេរទិន្នន័យរហ័ស។

Image: Asus បង្ហាញស្មាតហ្វូនម្ដង 3 ម៉ូដែល​ RAM មិនធម្មតាដល់​ទៅ 6GB!

ស្មាតហ្វូន Zenfone 3 Deluxe ថែមទាំងត្រូវបានឌីហ្សាញយ៉ាងប្រណិតទាន់សម័យ ស្រោបដោយអាលុយម៉ីញ៉ូម និងបង្កប់ខ្សែអង់តែនមើលពុំឃើញ។ អេក្រង់ ៥,៧អ៊ីញរបស់ Zenfone 3 Deluxe មានទំហំ resolution 1080x1920px ហើយក្រាលដោយប្រភេទកញ្ចក់ Super AMOLED។ លក្ខណៈសម្បត្តិសំខាន់ៗទៀតនៅមានកាមេរ៉ា ទំហំ 23MP ដែល Asus ហៅបច្ចេកវិទ្យានេះថា PixelMaster និងបំពាក់ដោយ Sony IMX318 sensor។

ដោយប្រើទម្រង់ clever super resolution កាមេរ៉ានឹងអាចចាប់យករូបភាពក្នុងកម្រិត resolution អតិបរមាគឺ 92MP។ ស្មាតហ្វូនថ្មីនេះ ក៏មានរន្ធ USB-C សម្រាប់សាកថ្ម និងផ្ទេរទិន្នន័យរវាងកុំព្យូទ័រដែរ។

ចំពោះលក្ខណៈ សម្បត្តិស្មាតហ្វូនម៉ូដែល Zenfone 3 គឺមានអេក្រង់ទំហំ ៥,៥អ៊ីញកម្រិត 1080p Super IPS+ កាមេរ៉ាទំហំ 16MP បច្ចេកវិទ្យា Asus TriTech autofocus ដែលត្រូវបានច្របាច់បញ្ចូលគ្នាជាមួយ laser autofocus ជំនាន់ទី២ មានល្បឿន focus ០,០៣ វិនាទី។ Zenfone 3 បំពាក់ដោយឈីប Snapdragon 625 និងមាន RAM 4GB។ ស្មាតហ្វូននេះក៏មានមុខងារស្កេនក្រយៅដៃនៅខាងក្រោយផងដែរ។

Image: Asus បង្ហាញស្មាតហ្វូនម្ដង 3 ម៉ូដែល​ RAM មិនធម្មតាដល់​ទៅ 6GB!

ងាកមកមើលម៉ូដែល Zenfone 3 Ultra វិញគឺបំពាក់ដោយអេក្រង់ទំហំ ៦,៨អ៊ីញកម្រិត 1080p ប្រើបច្ចេកវិទ្យា Tru2Life + Video ដែលប្រើកម្រិតច្បាស់ 4K UHD បំពាក់ដោយ image processor ថ្នាក់ទូរទស្សន៍។ Zenfone 3 Ultra បានបំពាក់មកជាមួយ speaker ចំនួន២ បច្ចេកវិទ្យាសំឡេង Hi-res Audio និងជាស្មាតហ្វូនដំបូងមាន Virtual 7.1 channel surround sound ជាមួយ DTS Headphone: X។

កាមេរ៉ា Zenfone 3 មានទំហំ 23MP ដូច Zenfone 3 Deluxe ប៉ុន្តែវាបំពាក់ជំនាន់ឈីបត្រឹម Qualcomm Snapdragon 652 ជាមួយ RAM ត្រឹម 4GB ប៉ុណ្ណោះ។ ចំពោះកម្រិតថ្មរបស់វាគឺ 4600mAh អមដោយបច្ចេកវិទ្យាសាកថ្មចូលលឿន Quick Charge 3.0។

តម្លៃស្មាតហ្វូន ZenFone 3 គឺចាប់ពី ២៤៩ដុល្លារ ហើយ ZenFone 3 Deluxe ចាប់ពី ៤៩៩ដុល្លារ និងចុងក្រោយតម្លៃចាប់ពី ៤៧៩ដុល្លារសម្រាប់ម៉ូដែល ZenFone 3 Ultra។

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Asus បង្ហាញស្មាតហ្វូនម្ដង 3 ម៉ូដែល​ RAM មិនធម្មតាដល់​ទៅ 6GB!

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
Asus បង្ហាញស្មាតហ្វូនម្ដង 3 ម៉ូដែល​ RAM មិនធម្មតាដល់​ទៅ 6GB!

ចុះថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2016 ម៉ោង 9:23 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ