ទិន្នន័យ​​​គយ​​​បញ្ជាក់​​​ថា មាន​ការ​​​នាំ​​​ឈើ​​​ចេញ​​​​​​ក្នុង​​​ពេល​​​មាន​​​បម្រាម​​​

ទិន្នន័យគយពីប្រទេសវៀតណាមបញ្ជាក់ថា ឈើរាប់ម៉ឺនមែ៉ត្រគូបដែលមានតម្លៃរាប់លានដុល្លារកំពុងបន្តមកដល់ប្រទេសនេះពីប្រទេសកម្ពុជា ថ្វីបើមានបម្រាមទាំងស្រុងដែលដាក់លើការនាំចេញបែបនេះ៤ខែមកហើយក៏ដោយ។ ជាផ្នែកមួយនៃការបង្ក្រាបទូទៅលើការស្តុកឈើខុសច្បាប់នៅប្រទេសកម្ពុជាភាគខាងកើត ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមករា លោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យបញ្ឈប់ ជាបន្ទាន់នូវការនាំចេញឈើទាំងអស់ទៅប្រទេសវៀតណាម ដោយទទួលស្គាល់ថា ភាគច្រើននៃការជួញដូរដ៏ចំណេញច្រើននេះ គឺខុសច្បាប់។ អ្នកភូមិនិងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល នៅតាមបណ្តោយព្រំដែនដែលមានច្រកឆ្លងកាត់ច្រើន និយាយថា ប្រតិបត្តិការនេះបានបន្ថយការនាំចេញយ៉ាងច្រើន ប៉ុន្តែ មិនបានលុបបំបាត់ទាំងស្រុងទេ។ កម្លាំងកងរាជអាវុធហត្ថបានរួញរាមិនចង់ទទួលស្គាល់ការប្រព្រឹត្តបទល្មើសណាមួយទេ។ ប៉ុន្តែ ទិន្នន័យគយវៀតណាមដែលផ្តល់ដោយ Forest Trends ជាអង្គការការពារបរិស្ថានមានមូលដ្ឋាននៅអាមេរិក បានបញ្ជាក់ថា សេចក្តី រាយការណ៍ក្នុងស្រុកនោះពិត។ ទិន្នន័យបង្ហាញថា ការនាំឈើចេញទៅប្រទេសវៀតណាមមានចំនួនមធ្យម៤៧.០០០ម៉ែត្រគូបនៅអំឡុងពេលនីមួយៗនៃ៣ខែចុងក្រោយនៅឆ្នាំ២០១៥។ ការនាំចេញនៅពេលនោះបានធ្លាក់ចុះពី៣៤.០០០ម៉ែត្រគូប ក្នុងខែមករា មកនៅត្រឹម៥.០០០មែ៉ត្រគូបនៅក្នុងខែកុម្ភៈ បន្ទាប់មកបានឡើងដល់១០.០០០ម៉ែត្រគូបនៅខែមីនា ជាខែចុងក្រោយដែលតួលេខនេះអាចរកបាន។ ការនាំចេញមានតម្លៃប្រហែល២៦លានដុល្លារ នៅខែមករា ៣លានដុល្លារ នៅខែកុម្ភៈ និង៩លានដុល្លារនៅខែមីនា។ លោក សួន ភុក (Xuan Phuc) អ្នកវិភាគពាណិជ្ជកម្មនិងហិរញ្ញវត្ថុប្រចាំតំបន់នៅអង្គការ Forest Trends បាននិយាយក្នុងអីុម៉េលមួយថា “ដូច្នេះមានការថយចុះនៃការនាំឈើចូលប្រទេសវៀតណាមពីប្រទេសកម្ពុជា។ នេះទំនងជា ឥទ្ធិពលនៃបម្រាមរបស់ [លោកនាយករដ្ឋមន្ត្រី] ហ៊ុន សែន។ អ្វីដែលយើងមិនដឹងគឺ…ថាតើការថយចុះនេះមានយូរអង្វែង ឬយ៉ាងណា”។ លោកបាននិយាយថា ”បម្រាមនេះគឺជាការល្អ [មួយ]សម្រាប់ប្រទេសកម្ពុជា ពីព្រោះវាជួយយ៉ាងហោចណាស់រក្សាព្រៃនៅសេសសល់មួយចំណែកក្នុងប្រទេសកម្ពុជា និង / ឬជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុក”។ អង្គការ Forest Trends បានចេញរបាយការណ៍ មួយកាលពីថ្ងៃសុក្រ ដោយលម្អិតការនាំចេញឈើរបស់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមនៅអំឡុងពេល៣ឆ្នាំកន្លងមកនេះដែលបង្ហាញការកើនឡើងច្រើនសម្បើមគឺពី ៥២.០០០ម៉ែត្រគូបនៅឆ្នាំ២០១៣ដល់៤៣៦.០០០ម៉ែត្រគូបនៅឆ្នាំ២០១៥ និងការប្រើច្រកព្រំដែនតូចតាចច្រើនជាងច្រកព្រំដែនអន្តរជាតិសំខាន់ៗដើម្បីដឹកឈើឆ្លងព្រំដែន។ របាយការណ៍ក៏លាតត្រដាងពីការកើនឡើងនៃការជួញដូរឈើមិនទាន់កែច្នៃ ដែលការនាំចេញឈើបែបនេះ ប្រទេសកម្ពុជាបានហាមប្រាមកាលពី២០ឆ្នាំមុន និងឈើគ្រញូងអាររួច ដែលលោក ហ៊ុន សែន បានដាក់ការការពារជាក់ លាក់ កាលពីឆ្នាំ២០១៣។ លោក ភុក និយាយថា ពួកឈ្មួញប្រហែលបានប្តូរការដឹកជញ្ជូនឈើកាន់តែច្រើនទៅច្រកឆែកឆេរតូចតាច ពីព្រោះច្រកទាំងនោះអាចមិនសូវតឹងរ៉ឹងចំពោះអ្វីដែលឆ្លងកាត់។ របាយការណ៍រៀបរាប់ផ្ទាល់ពីតាមបណ្តោយព្រំដែនបង្ហាញថា ការចូលចិត្តប្រើច្រកព្រំដែនបែបនេះនៅមាននៅឡើយ។ លោក រ៉ូម៉ាស់ ស្វាត ដែលរស់នៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីព្រំដែនវៀតណាមក្នុងខេត្តរតនគិរី បាននិយាយកាលពីម្សិលមិញថា លោកបានឃើញរថយន្តភីកអាប់ដឹកឈើបើកកាត់ផ្ទះរបស់លោកឆ្ពោះទៅច្រកព្រំដែនជារៀងរាល់ថ្ងៃ ប៉ុន្តែ តែងតែដឹកនៅពេលយប់។ […]

The post ទិន្នន័យ​​​គយ​​​បញ្ជាក់​​​ថា មាន​ការ​​​នាំ​​​ឈើ​​​ចេញ​​​​​​ក្នុង​​​ពេល​​​មាន​​​បម្រាម​​​ appeared first on The Cambodia Daily.