សម្ដេច ហ៊ុន សែន បាន​ចេញទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ម៉ាឡេស៊ី នៅ​ព្រឹក​នេះ និពន្ធដោយ : ថ្មីៗ       June-01-2016, 9:52 am         3333

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377សម្ដេច ហ៊ុន សែន បាន​ចេញទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ម៉ាឡេស៊ី នៅ​ព្រឹក​នេះសម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ចាក​ចេញពី​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ ដើម្បី​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើក​ទី២៥  នៅ​ប្រទេស​ម៉ា​ឡេ ដែល​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល២ថ្ងៃ នៅ​ថ្ងៃទី១ និង​ទី២ ខែមិថុនា ។

ក្នុង​វេទិការ​នេះដែរ ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់ ចំនួន២ នៅ​អំឡុង​ទស្សនកិច្ច​នេះ ក្នុងនោះ​មាន៖ ទី១. MOU ទៅលើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន និង​ការផ្សព្វផ្សាយ និង​ទី២. MOU ទៅលើ​កម្មវិធី​ស្ម័គ្រចិត្ត​របស់​អន្តរជាតិ នៃ MYCORPS ក្នុងប្រទេស​កម្ពុជា។

បន្ទាប់ពី​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ សម្តេច ហ៊ុន សែន និង​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នឹងធ្វើ​ទស្សនៈកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល២ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី០៣-០៤ ខែមិថុនា តាម​ការអញ្ជើញ​របស់ លោក Abdul Razak នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បង្កើន​ចំណងមិត្តភាព​អោយ​កាន់តែ​ល្អប្រសើរ​ខ្លាំង​ឡើង​ថែមទៀត រវាង​ប្រទេស​ទាំងពីរ៕