មេរោគស៊ីសាច់មនុស្ស ដែលកើតចេញ ពីពួក ISIS ឥឡូវបានរីករាលដាល ដល់ប្រទេសដទៃទៀតហើយ!

បរទេស៖ ដែលបានកើតចេញពី ដែនដីគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម ISIS ឥឡូវនេះ បានរីករាលដាល ដល់ប្រទេសដទៃទៀតហើយ ក្រោយពីមានមនុស្សជាច្រើន ភៀសខ្លួនចេញពីប្រទេសស៊ីរី។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មេរោគស៊ីសាច់មនុស្សនេះ មានឈ្មោះថា «Cutaneous Leishmaniasis» គឺជារោគបរាសិត ដែលនាំឲ្យកើតមាន ស្នាមសន្លាកធ្ងន់ធ្ងរ ដែលជាទូទៅកើតនៅលើផ្ទៃមុខ និងឆ្លងតាមរយៈ សត្វរុយមួយប្រភេទ ឈ្មោះថា «Sandfly»។ យ៉ាងណាមិញ មានមនុស្សរាប់ពាន់នាក់ ត្រូវគេជឿជាក់ថា បានឆ្លងមេរោគដ៏សាហាវនេះ ខណៈមនុស្សដទៃ ជាច្រើនទៀត ក្នុងនោះរួមមាន ជនភៀសខ្លួន នៅអឺរ៉ុបខាងត្បូងផងដែរ ប្រហែលកំពុងតែ កើតមានមេរោគនេះផងដែរ។

គួរបញ្ជាក់ផងដែរថា អង្គការ Kurdish Red Crescent ដែលជាអង្គការជួយមនុស្ស នៅក្នុងប្រទេសស៊ីរី ធ្លាប់បានអះអាងថា ការរាលដាលនៃមេរោគស៊ីសាច់មនុស្សនេះ គឺដោយសារតែទម្លាប់ក្រុមអ្នកប្រយុទ្ធ ISIS បានសម្លាប់មនុស្សហើយ បែរជាទុកសាកសពចោលនៅតាមដងផ្លូវ ប៉ុន្តែនាពេលនេះ ត្រូវបានពួកគេគិតឡើងវិញថា វាបានរីករាលដាល ដោយសារតែកង្វះ នៃសម្ភារៈបរិក្ខារពេទ្យនៅក្នុងដែនដី ដែលក្រុមអ៊ីស្លាម ISIS កាន់កាប់។

នេះបើតាម លោកវេជ្ជបណ្ឌិត Waleed Al-Salem នៅឯសាលាវេជ្ជសាស្រ្ត «Liverpool School of Tropical Medicine» ក្នុងទីក្រុង Liverpool នៃចក្រភពអង់គ្លេស បាននិយាយថា «វាជាស្ថានភាពដ៏អាក្រក់ខ្លាំងណាស់។ មេរោគនេះ បានរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេសស៊ីរី ប៉ុន្តែឥឡូវនេះ វាឆ្លងទៅដល់ប្រទេសជាច្រើនទៀត ដូចជា អ៊ីរ៉ាក់ លីបង់ តួកគី និងសូម្បីតែ នៅអឺរ៉ុបខាងត្បូង គឺដោយសារតែ ជនភៀសខ្លួនបានចូលមក»។

លោកវេជ្ជបណ្ឌិត Waleed Al-Salem បានឲ្យដឹងទៀតថា «មានរាប់ពាន់ករណី បានកើតឡើងនៅក្នុងប្រទេសស៊ីរី ប៉ុន្តែគេនៅតែមិនអាចប៉ាន់ស្មាន ពីចំនួនជាក់លាក់នៃមនុស្ស ដែលបានឆ្លងមេរោគដ៏សាហាវនេះឡើយ។ នៅពេលដែលមនុស្សណាម្នាក់ ត្រូវសត្វរុយ Sandfly ដែលមានរូបរាងស្តើង និងតូចជាងសត្វមូស ខាំ ប្រហែលជាពី ២ ទៅ ៦ខែ ទើបអ្នកនោះ បានបង្ហាញពីអាការៈឆ្លងមេរោគស៊ីសាច់មនុស្សនេះ។ ដូច្នេះហើយ ប្រហែលជាមាននរណាម្នាក់ បានចាកចេញពី ប្រទេសស៊ីរី រួចភៀសខ្លួន ទៅកាន់ប្រទេសលីបង់ ឬ តួកគី ឬក៏អឺរ៉ុប ដើម្បីស្វែងរកការជ្រកកោន ទើបបណ្តាលឲ្យមេរោគនោះ កាន់តែរាលដាលឡើង បែបនេះ»៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មេរោគស៊ីសាច់មនុស្ស ដែលកើតចេញ ពីពួក ISIS ឥឡូវបានរីករាលដាល ដល់ប្រទេសដទៃទៀតហើយ!

មេរោគស៊ីសាច់មនុស្ស ដែលកើតចេញ ពីពួក ISIS ឥឡូវបានរីករាលដាល ដល់ប្រទេសដទៃទៀតហើយ!

មេរោគស៊ីសាច់មនុស្ស ដែលកើតចេញ ពីពួក ISIS ឥឡូវបានរីករាលដាល ដល់ប្រទេសដទៃទៀតហើយ!

  • មេរោគស៊ីសាច់មនុស្ស ដែលកើតចេញ ពីពួក ISIS ឥឡូវបានរីករាលដាល ដល់ប្រទេសដទៃទៀតហើយ!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ក្នុងស្រុក