នារីជួបគ្រោះបាត់ម៉ូតូ ក្រោយពីសម្ភាសន៍ការងារ ត្រូវបានម្ចាស់ក្រុមហ៊ុន ឲ្យនាងចូលធ្វើការនៅថ្ងៃនេះ!

ភ្នំពេញ៖ រឿងរ៉ាវដ៏គួរឲ្យអាណិតរបស់យុវតីម្នាក់ ដែលកាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៦ នាងបានខ្ចីម៉ូតូពីអ្នកជិតខាង តែបែរជាបាត់ក្រោយពីសម្ភាសន៍ការងារ ត្រូវបានឲ្យដឹងថា នាពេលនេះ នាងត្រូវបានម្ចាស់ក្រុមហ៊ុន ដែលនាងសម្ភាសន៍នោះ យល់ព្រមទទួលនាងចូលធ្វើការ នៅថ្ងៃនេះហើយ។

នេះបើតាមសារ  TVFB បានឲ្យដឹងថា បុរសដែលជាម្ចាស់ក្រុមហ៊ុន បានបង្ហោះរូបភាពចោរ ដែលផ្ដិតចេញពីកាមេរ៉ាសុវត្ថិភាព និងសូមសំណូមពរឲ្យសមត្ថកិច្ច តាមចាប់ជនងសង្ស័យរូបនេះ។ អ្វីដែលជារឿងដ៏គួរឲ្យត្រេកអរនោះ គឺនារីដែលជាជនរងគ្រោះ និងជាអ្នកដាក់សម្ភាសន៍ការងារនេះ ក៏ត្រូវបានបុរសជាម្ចាស់ក្រុមហ៊ុន យល់ព្រមទទួលនាងឲ្យចូលធ្វើការផងដែរ។

គួរបញ្ជាក់ថា ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែឧសភា​នេះ នៅ​ស្ថា​នី​ចាក់​ប្រេង​តេ​លា តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ស្ថិត​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ចោរលួច​កាច់​សោក​ម៉ូតូ​បាន​សម្រេច ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព។ នៅក្នងនោះ ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រូប​នាង​ឈ្មោះ ទាវ រ៉ា​វី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ដែល​នាង​ជិះ​មក​សម្ភាស​ការងារ ហើយ​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ តាម​ពិតជា​ម៉ូតូ​ខ្ចី​គេ​ទេ ដែល​ម្ចាស់​ម៉ូតូ​នៅ​បន្ទប់​ជួល​ជាប់​គ្នា ហើយ​គេ​ឲ្យ​មក​ជួយ​យក​កូន​គេ​ចេញពី​រៀន ។

ម៉ូតូ​នោះ​ជា​កម្មសិទ្ធិ ឈ្មោះ លឿម លាក ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ជា​ម៉ូតូ​ហុងដា​វ៉េវ សេ​១០០ ពណ៌​ខ្មៅ ពាក្យ​ស្លាក​លេខ សៀមរាប 1R-1476 ។

នារី​រង​គ្រោះ​បាន​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ រូប​នាង​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ដែល​ស្នាក់​នៅ​បន្ទប់​ជាប់​គ្នា ពឹងពាក់​ឲ្យ​ទៅ​ជួយ​យក​កូន​គាត់​នៅ​សាលារៀន តែ​នាង​ឆ្លើយ​ថា ជាប់រវល់​ប្រញាប់​ទៅ​សម្ភាស​ការងារ ហើយ​ម្ចាស់​ម៉ូតូ​ក៏​ប្រាប់​ថា ឲ្យ​យក​ម៉ូតូ​គាត់​ទៅ​អ​ញ្ចឹ​ង ។

ក្រោយ​ពី​ជូន​កូន​ម្ចាស់​ម៉ូតូ​ដាក់​ផ្ទះ​ហើយ នាង​ប្រញាប់​ទៅ​កន្លែង​សម្ភាស​ការងារ ដូច​អាសយដ្ឋាន​ខាងលើ ក្រោយ​ពី​រូបគេ​បាន​ចូល​ក្នុង​បន្ទប់​សម្ភាស​ប្រមាណ​ជា​២០​នាទី ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង និង​តក់ស្លុត​ជា​ខ្លាំង​ព្រោះ​ជា​ម៉ូតូ​គេ​ផង ។

ឃើញ​ហេតុការណ៍​បែប​នោះ សន្តិសុខ​ដែល​នៅ​ចាក់​សាំង​ជិត​នោះ​បាន​ប្រាប់​ថា ឃើញ​មនុស្ស​ប្រុស​ម្នាក់​ជិះ​ចេញ​ទៅ​បាត់​ហើយ ។ ភ្លាម​ៗ​នោះ​ដែរ​នារី​រង​គ្រោះ បាន​ជិះ​ម៉ូតូឌុប ទៅ​ដាក់​ពាក្យបណ្ដឹង​នោ​ប៉ុស្ដិ៍​រដ្ឋបាល សង្កាត់​ភ្នំពេញ​ថ្មី​ដែរ តែ​ខាង​សមត្ថកិច្ច​ប្រាប់​ថា គេ​កំពុង​ជាប់រវល់ ចាំ​ព្រឹកស្អែក​ចាំ​មក​ម្ដងទៀត ។ នារី​រង​គ្រោះ​ក៏​ជិះ​ម៉ូតូឌុប​តម្រង់​មក​ផ្ទះ​វិញ ទាំង​ក្តី​អស់សង្ឃឹម​បំផុត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីជួបគ្រោះបាត់ម៉ូតូ ក្រោយពីសម្ភាសន៍ការងារ ត្រូវបានម្ចាស់ក្រុមហ៊ុន ឲ្យនាងចូលធ្វើការនៅថ្ងៃនេះ!
រូបភាព ដែលបានចែករំលែកក្នុងហ្វេសប៊ុក

នារីជួបគ្រោះបាត់ម៉ូតូ ក្រោយពីសម្ភាសន៍ការងារ ត្រូវបានម្ចាស់ក្រុមហ៊ុន ឲ្យនាងចូលធ្វើការនៅថ្ងៃនេះ!
រូបភាពនារីរងគ្រោះ