ពួកទាហាន ISIS ចាប់​ផ្តើម​ប្រ​កាស​លក់​ទេសករ​ផ្លូវ​ភេទ​តាម Facebook ដើម្បី​ទទួល​ប្រាក់​ផ្គត់​ផ្គង់​មូលដ្ឋាន​របស់​ខ្លួន

យោងតាមវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈឹមខាងកើត (MEMRI), ពួកសកម្មប្រយុទ្ធ ISIS ដែលខ្វះខាតសាច់ប្រាក់ បានចាប់ផ្តើមលក់ទេសករផ្លូវភេទ នៅលើ Facebook ដើម្បីទទួលបានប្រាក់សម្រាប់ផ្គត់ផ្គង់មូលដ្ឋានរបស់ពួកវា ។

ពួកទាហាន ISIS ចាប់​ផ្តើម​ប្រ​កាស​លក់​ទេសករ​ផ្លូវ​ភេទ​តាម Facebook ដើម្បី​ទទួល​ប្រាក់​ផ្គត់​ផ្គង់​មូលដ្ឋាន​របស់​ខ្លួនរូបតំណាងៈស្រ្តីដែលត្រូវបានលក់ទេសករផ្លូវភេទ

ទាហាន IS ម្នាក់ឈ្មោះ Abu Assad Almani បានផ្សព្វផ្សាយពាណិជ្ជកម្មទេសករផ្លូវភេទ២នាក់ នៅលើ Facebook ។

ទាហានរូបនោះ ក៏បានបង្ហោះរូបភាពទេសករផ្លូវភេទទាំង២ផងដែរ, ប៉ុន្តែ Facebook បានលុបចោល ។ នៅក្រោមចំណងជើងនៃរូបថតមួយ, Almani សរសេរថាៈ “នាងជានារីសម្រាប់លក់” ។

Almani បានលើកទឹកចិត្តដល់ប្រុសទាំងអស់ ដែលកំពុងស្វែងរកទិញទេសករផ្លូវភេទ ឲ្យទិញក្មេងស្រីអាយុ ១៨ ឆ្នាំ ម្នាក់ ក្នុងតម្លៃ ៨ ពាន់ដុល្លារ ។ Almani បន្ទាប់មក បានបញ្ចេញរូបថតទី២នៃនារីម្នាក់ទៀត ក្នុងរយៈពេល ២,៣ ម៉ោង ក្រោយមក ។

MEMRI ជឿថា Almani មានដើមកំណើតនៅអាល្លឺម៉ង់ ។ Almani គឺជិតស្និទ្ធគ្នាណាស់ ជាមួយបណ្តាសកម្មជននៃរដ្ឋ IS នៅជុំវិញទីក្រុង Raqqa ប្រទេសស៊ីរី ។

Almani ក៏បានប្រើប្រាស់គណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីសុំការបរិច្ចាគសម្រាប់ក្រុមភេរវកម្ម ។ វាក៏បានទទួលបណ្តា Friend ៗនៅលើហ្វេសប៊ុករៀបការ ហើយចូលមកទឹកដីនៃរដ្ឋអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ៕