វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

មនុស្សភាគច្រើនសុទ្ធតែដឹងហើយថាយើងត្រូវទទួលទានទឹកឱ្យបានច្រើន ប៉ុន្តែ យើងភាគច្រើនប្រហែលជាមិនដឹងទេថាគួរទទួលទានវានៅពេលណាទើបបានល្អ។ យើងក៏ចូលចិត្តទទួលទានចេកដើម្បីទទួលបានសារជាតិបំប៉នពីវា ប៉ុន្តែ មនុស្សតិចណាស់ដែលទទួលទានវានៅពេលដែលមានអារម្មណ៍មិនល្អ។ ការពិត ចេកពិតជាអាចជួយធ្វើឱ្យអារម្មណ៍ល្អប្រសើរនៅពេលដែលយើងទទួលទានវា។ ថ្ងៃនេះ មហាមាស នឹងលើកឡើងនូវវិធីប្រចាំថ្ងៃងាយៗមួយចំនួនដែលប្រិយមិត្តអ្នកអានភាគច្រើនប្រហែលមិនធ្លាប់បានដឹង ប៉ុន្តែ វាពិតជាអាចជួយឱ្យប្រិយមិត្តមានសុខភាពល្អ!

១. បន្ទាប់ពីលេបថ្នាំ អ្នកគប្បីទទួលទានទឹកក្តៅឧណ្ហៗ ឬ ទឹកធម្មតា ប្រសិនបើគ្រូពេទ្យណែនាំដូច្នេះ។ ប៉ុន្តែ បើអ្នកមិនទទួលទានទឹកដើម្បីរុញឱ្យថ្នាំទៅដល់គោលដៅរបស់វា វាអាចនឹងជាប់នៅត្រង់កន្លែងណាមួយដែលអាចបង្កជាបញ្ហា ឬការហើមរលាក។

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

២. កុំទទួលទានអ្វីច្រើនពេក បន្ទាប់ពីម៉ោង ៥ល្ងាច។ បើអ្នកមានទម្លាប់ទទួលទានអាហារ ៣ ទៅ ៤ដងក្នុងមួយថ្ងៃ អ្នកគប្បីទទួលទានអាហារល្ងាចតិចតួច។

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

៣. ទទួលទានទឹកឱ្យច្រើនអំឡុងពេលថ្ងៃ និងតិច អំឡុងពេលយប់។ យើងសុទ្ធតែដឹងថាការទទួលទានទឹកច្រើនគឺល្អ ប៉ុន្តែ បើអ្នកទទួលទានច្រើនពេកអំឡុងពេលចូលគេង អ្នកអាចនឹងត្រូវក្រោកទៅបត់ជើងតូចពេលយប់។ ដូច្នេះ វានឹងអាចប៉ះពាល់ដល់ការទទួលទានដំណេករបស់អ្នកវិញ។

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

៤. បើចង់គេងឱ្យស្រួល និងស្កប់ អ្នកគប្បីចូលគេងមុនម៉ោង ១០យប់។ គេងពីព្រលប់ ក្រោកពីព្រលឹម នឹងជួយពង្រឹងសុខភាពរបស់អ្នកឱ្យកាន់តែល្អ។

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

៥. បើអ្នកទទួលទានអាហារច្រើន កុំប្រញាប់ចូលគេងភ្លាម ព្រោះវាអាចធ្វើឱ្យអាហារច្រាលទៅលើវិញ (Acid Reflux) ។ វាអាចធ្វើឱ្យអ្នកមានការឆ្អល់នៅចុងក្រពះ ឬបញ្ហាការរំលាយអាហារមិនល្អ។

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

៦. កុំព្យាយាមនៅតែក្នុងផ្ទះដែលមានតែម្លប់ត្រជាក់។ អ្នកគប្បីចេញក្រៅ ដើម្បីឱ្យខ្លួនប្រាណទទួលបានពន្លឺព្រះអាទិត្យខ្លះ ទើបសុខភាពអ្នកល្អប្រសើរ។

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

៧. ទទួលទានចេកដើម្បីអារម្មណ៍ល្អ។ ចេកមានផ្ទុកសារធាតុ សេរ៉ូថូនិន (serotonin) ដែលអាចជួយឱ្យអារម្មណ៍ល្អ និងស្រស់ស្រាយ។

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

៨. អ្នកគប្បីដើរឱ្យបានច្រើន ព្រោះការដើរអាចជួយកម្ចាត់ភាពស្មុគស្មាញក្នុងអារម្មណ៍ និងដុតកម្ទេចកាឡូរីនៅក្នុងខ្លួន។

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

៩. និយាយថាទេទៅកាន់ស្ករគ្រាប់ នំខេក ដំឡូងស្រួយ នំប័ុងជ្រុង (white bread) អាហារហ្វាសហ្វូត (fast food) ការ៉េម អាហារវិចខ្ចប់ និងភេសជ្ជៈមានជាតិកាបូន ហើយនិយាយថាយល់ព្រម ទៅកាន់សុខភាពល្អ៕

វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!

ប្រភព៖ mohameas

  • វិធី​ប្រចាំ​ថ្ងៃ​ងាយៗ ដែល​ជួយ​ឱ្យ​មាន​សុខ​ភាព​ល្អ!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: