ហេតុតែគេស្រីស្អាត ទោះ Aum Patcharapa ធ្វើម៉ូតសក់បែបណា ក៏មើលទៅនៅតែឡូយ!

ថៃ៖ តារាសម្តែងស្រីថៃ នាងAum Patcharapa ជាតារាស្រីមួយ ដែលទទួលបានប្រជាប្រិយភាពខ្ពស់បំផុត ជាមួយនឹងការសម្តែង និងស្ទាយលេងខ្លួនរបស់នាង បែបទាន់សម័យជានិច្ច ទោះបីពេលនេះ នាងមានវ័យរាងជ្រេបន្តិចក៏ដោយក្តី។

តារាស្រីវ័យ៣៧ឆ្នាំរូបនេះ តែងផ្លាស់ប្តូរស្ទាយម៉ូតសក់ ពេលចូលរួមកម្មវិធី ឬព្រឹត្តិការណ៌ធំៗជារឿយៗ ដើម្បីកុំឲ្យអ្នកគាំទ្រ មានអារម្មណ៍ធុញទ្រាន់ និងសុំាមកលើរូបនាង។ 

ចំពោះម៉ូតសក់របស់នាងនីមួយៗ ពិតជាប្លែកភ្នែក ដែលមានទាំងម៉ូតបែបមូលរួញ និងបែបសក់ត្រង់ជាដើម។ ហើយទោះបីជានាង ធ្វើម៉ូតសក់បែបណាក៏ដោយ ក៏មើលទៅនៅតែស្រស់ស្អាត និងលេចធ្លោដដែល។

ជាពិសេសទៀតនោះ ក៏មានអ្នកគាំទ្រភាគច្រើន ចូលចិត្តតាមដាន និងលេងស្ទីលសក់ ដូចនឹងនាង Aum Patcharapa ផងដែរ៕

ចង់ដឹងថា នាង Aum Patcharapa ចូលចិត្តលេងម៉ូតសក់បែបណាខ្លះ តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះ តារាស្រីថៃល្បីល្បាញ Aum Patcharapa បានធ្វើឲ្យកក្រើកសារជាថ្មី ជាមួយនឹងការសម្តែងរបស់នាង នៅក្នុងវីដេអូចម្រៀងថ្មីមួយ

វីដេអូចម្រៀងថ្មីដ៏ពេញនិយម ដែលតារាស្រីថៃល្បីល្បាញ Aum Patcharapa បានចូលរួមសម្តែងនោះ បានចេញជាវីដេអូពេញហើយ។

កាលពីម្សិលមិញនេះ នៅក្នុងគណនីយូធូប របស់តារាចម្រៀងប្រុស Dunk Phunkorn បានបង្ហោះនូវវីដេអូចម្រៀងពេញរបស់រូបលោក ដែលនៅក្នុងនោះ សុទ្ធតែតារាល្បីបានចូលរួមសម្តែង មានដូចជា នាង Aum Patcharapa លោក Kan Kantathaworn និងនាង Pakkaramai។

ចំពោះវីដេអូចម្រៀងប្រមាណ១១នាទីនេះ បានធ្វើឲ្យអ្នកគាំទ្រ ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ទៅលើការសម្តែងដ៏ឥតខ្ចោះរបស់ តារាល្បីជួរមុខនាង Aum Patcharapa ដែលនាងពិតជាប៉ិនប្រសប់ ដើរតួជា ស្រីកាចឆ្នាស់ វាយតប់ មិត្តភក្តិក្បត់ចិត្តម្នាក់ ដែលបានដណ្តើមសង្សាររបស់នាង នៅនឹងមុខ។

មិនតែប៉ុណ្ណោះ គ្រាន់តែរយៈពេលមួយថ្ងៃ វីដេអូចម្រៀងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ដែលមានមនុស្សចុចមើល ជាង១លានដងឯណោះ៕

តោះទស្សនាវីដេអូចម្រៀង ដែលនាង Aum បានសម្តែងទាំងអស់គ្នា៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload