ប្រុសៗ​នៅអូស្ត្រាលី អន្ទះសា​ចង់​ជួប រស់ ម៉ូ​នី​កា​

Videos


នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ តារាចម្រៀង រស់ ម៉ូនីកា បានអូសវ៉ាលិសរបស់នាងឡើងជិះយន្តហោះចេញទៅច្រៀងនៅប្រទេសអូស្ត្រាលីរយៈពេលជាងមួយខែ ដោយមានអ្នកសិល្បៈចំនួន ៥ នាក់ នឹងត្រូវរួមដំណើរទៅជាមួយនាង ។

តារាចម្រៀង រស់ ម៉ូនីកា ដែលមានឈ្មោះពិតថា ជា តុលា អាយុ ២៥ ឆ្នាំ ជាអ្នកចម្រៀងម្នាក់ ដែលអាចច្រៀងបានទាំងបទចម្រៀងពីដើមៗ និង បទចម្រៀងសម័យថ្មី ។ នាងចាកចេញទៅកាន់ប្រទេសអូស្ត្រាលីដើម្បីទៅសម្តែងនៅទីនោះតាមគម្រោងនាងត្រូវសម្តែងរយៈពេល ៥ សប្តាហ៍ ។

ប្រុសៗ​នៅអូស្ត្រាលី អន្ទះសា​ចង់​ជួប រស់ ម៉ូ​នី​កា​

នេះជាលើកទី ២ ហើយ ដែលនាងបានចេញទៅកាន់ប្រទេសអូស្ត្រាលី ដោយកាលពីលើកទី ១ គឺនាងបានចេញដំណើរនៅខែតុលា ឆ្នាំ ២០១៥ នាងបានទៅច្រៀងនៅទីនោះរយៈពេលមួយខែ ហើយទទួលបានការចាប់អារម្មណ៍ និង គាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលីទៀតផង ។

នាងក៏ធ្លាប់ចេញទៅច្រៀងនៅសហរដ្ឋអាមេរិកកាលពីខែមីនា ឆ្នាំ ២០១៦ កន្លងទៅ គឺរយៈពេលមួយខែកន្លះផងដែរ ពោលគឺនាងហាក់ត្រូវប៉ាន់ ព្រមទាំងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ។

ប្រុសៗ​នៅអូស្ត្រាលី អន្ទះសា​ចង់​ជួប រស់ ម៉ូ​នី​កា​

គួររំឭកថា រស់ ម៉ូនីកា មានស្រុកកំណើតនៅខេត្តបាត់ដំបង អតីតជាជ័យលាភីចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធីមរតកសំនៀងរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាកាលពីឆ្នាំ ២០១០ កន្លងទៅ ។ ចាប់តាំងពីពេលនោះមក នាងក៏ចូលប្រឡូកវិស័យសិល្បៈរហូតមកដល់សព្វថ្ងៃនេះ និង មានអ្នកស្គាល់គាំទ្រនាងច្រើន ៕

                                                                                          ដេវីត