YGកំពុងតែពិចារណាទៅលើ ការបន្ថែមសមាជិកថ្មីក្រុម 2NE1

សមាជិកទាំងបួនរូប​ នៅក្នុងក្រុម ​2NE1​ សុទ្ធតែមានភាពល្បីល្បាញរាងៗខ្លួន ​នៅក្នុង​ ការបង្ហាញនូវទេព្យកោសល្យ​ជូនអ្នកគាំទ្ររបស់ខ្លួន​។​ ស្ថិតក្នុងក្រុម ​2NE1 ​នៅក្នុងការគ្រប់គ្រង​ របស់ផលិតកម្ម​ YG Entertainment​ នៅទីបំផុតនឹងបង្ហាញនូវសមាជិកក្រុមថ្មី​ បន្ទាប់ពីការចាក​ ចេញរបស់​សមាជិក​ ក្រុមម្នាក់​របស់ខ្លួន​ គឺនាង Minzy​  ដែលជាសមាជិកម្នាក់ស្ថិតនៅកំពូល​ ក្រុមតារាស្រី​ ដោយសារតែការផុតកុងត្រានោះ​។​ នាពេលនេះ ​ក្រុម ​2NE1​ នៅសល់តែសមាជិកបីរូប​តែប៉ុណ្ណោះ​។ការដែលចាកចេញរបស់សមាជិកក្រុមម្នាក់​ នៅក្នុងក្រុមធ្វើឱ្យមានការងឿងឆ្ងល់​ពីអ្នកគាំទ្រជាច្រើន​ ដែល​រស់នៅប្រទេសជាច្រើន ​នៅលើពិភពលោក​ ដែលក្រុមនេះមានឥទ្ធិពលទៅលើយុវវ័យជាច្រើននោះ​។​ អ្នកគាំទ្រនៅរង់ចាំមើលថាតើ​ ក្រុមនេះ​នឹងបញ្ជូល​ សមាជិកនៅពេលណា​។​តាមការពិតទៅ ​នៅក្នុងបទសំភាសន៍នាពេលថ្មីៗនេះ ​ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ​ X Sports News ​លោកYang Hyun Suk ​ដែលជាប្រធានគ្រប់គ្រងឱ្យផលិតកម្ម​ YG Entertainment ​បានឆ្លើយនូវសំនួរ ​និងបានអះអាងថា​ គាត់ស្ថិនៅក្នុងការពិចារណា​ ថាតើគួរ តែ​រក្សាសមាជិកនៅតែបីនាក់​ ឬ​ក៏​គួរតែបន្ថែម​នូវសមាជិកថ្មី​មួយរូបទៀត​ ចូលទៅក្នុងក្រុម​  2NE​1​។ ​ទោះបីជាយ៉ាងណាក៏ដោយ​ គាត់មិនបានបញ្ជាក់ឱ្យកាន់តែច្បាស់ថា​ ក្រុម 2NE1​ នឹងបន្ថែមសមាជិកមួយរូបទៀត​ឬយ៉ាងណានោះទេ​ ព្រោះស្ថិតនៅក្នុងការពិចារណា​តែប៉ុណ្ណោះ​៕​

YGកំពុងតែពិចារណាទៅលើ ការបន្ថែមសមាជិកថ្មីក្រុម 2NE1YGកំពុងតែពិចារណាទៅលើ ការបន្ថែមសមាជិកថ្មីក្រុម 2NE1YGកំពុងតែពិចារណាទៅលើ ការបន្ថែមសមាជិកថ្មីក្រុម 2NE1YGកំពុងតែពិចារណាទៅលើ ការបន្ថែមសមាជិកថ្មីក្រុម 2NE1
សម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.koreaboo.com