សាលារាជធានី​ភ្នំពេញអនុញ្ញាត​​ឲ្យសហគមន៍ខ្មែរ​ក្រោម​រាប់បាត្រ​ព្រះសង្ឃ១៩៤៩អង្គ

រាជធានីភ្នំពេញ ៖ ​​តបតាមសំណើរបស់ ​​លោក ថាច់ សេដ្ឋា ​​នាយកប្រតិបត្តិ​សហគមន៍​ខ្មែរកម្ពុជា​ក្រោម​ ​​សាលារាជធានីភ្នំពេញ​បាន​អនុញ្ញាតឲ្យសហគមន៍​​ខ្មែរកម្ពុជា​ក្រោមរៀបចំពិធី​រាប់បាត្រ​ព្រះសង្ឃ១៩៤៩អង្គ ​​ចាប់ពីម៉ោង៧និង​៣០នាទី​ព្រឹក ​រហូតដល់ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី០៤​ ​មិថុនា ២០១៦​ ​នៅក្នុងបរិវេណវត្តពោធិយារាម​​ ហៅវត្តចាស់ ​​​ដោយមាន​មនុស្សចូលរួម​ប្រមាណ ​២០០០នាក់​។

ការប្រារព្ឋពិធីខាងលើនេះ ​​ត្រូវបានសហគមន៍ខ្មែរ​​កម្ពុជាក្រោមអះអាងថា ​​ដើម្បីរំឮកទៅ​ដល់​​ការបាត់បង់​ទឹកដី​​កម្ពុជាក្រោម០៤ មិថុនា​ ១៩៤៩-០៤​ ​​មិថុនា​​ ​​២០១៦ ៕