ខណៈនេះ​ មានរឿងអី​បានជាមាន​ការភ្ញាក់ផ្អើល​នៅលើស្ពាន​ជ្រោយចង្វារ ?

រាជធានីភ្នំពេញ​ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ នៅវេលាម៉ោង១០​និង៥០នាទី​ព្រឹកថ្ងៃទី​០១ មិថុនា ២០១៦​ ប្រជាពលរដ្ឋ​និងអ្នកដំណើរតាមផ្លូវលើ​ស្ពានជ្រោយចង្វារចាស់​​កំពុងមើលសាកសពអណ្តែតទឹក ។

សេចក្តីរាយការណ៍​បានបន្តថា ​មកដល់ម៉ោង១១ថ្ងៃត្រង់ថ្ងៃ​ពុធដដែលនេះ​ សាកសពមិនទាន់ដឹងថាស្រីឬប្រុស​ និងមិនទាន់ស្គាល់​អត្តសញ្ញាណកំពុង​អណ្តែតមកជិតស្ពានហើយ​ ហើយសមត្ថកិច្ចកំពុង​ត្រៀមលើកយកមកលើគោក​ដើម្បីពិនិត្យធ្វើកោសល្យវិច័យ ៕