Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញ

Lionel Messi ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​​​ឡើង​តុលាការ​ជាមួយ​ឪពុក​របស់​ខ្លួន នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ដើម្បី​បក​ស្រាយ​បំភ្លឺ​រឿង​គេច​ពន្ធ។

 

Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញ

Lionel Messi (អាវខ្មៅ)

 

Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញ

លោក​ Jorge Horacio Messi ឪពុក​របស់ Messi

 

Messi និង​ឪពុក​ Jorge Horacio Messi ​ត្រូវ​បាន​​​មន្ត្រី​ពន្ធដារ​ប្រទេស​អេស្ប៉ាញ ចោទ​ប្រកាន់​​កាល​ពី​ឆ្នាំ​២០១៣​ថា ពួកគេ​ទាំង​​ពីរ​​បាន​គេច​ពន្ធ​ចំនួន​សាច់​ប្រាក់​ ៣,២​លាន​ផោន (៤,៦៤​លាន​ដុល្លារ) នៅ​ចន្លោះ​ឆ្នាំ ២០០៧-២០០៩ ទាក់​ទង​ទៅ​នឹង​​សិទ្ធិ​រូបថត​ ដែល​ក្រុមហ៊ុន​មួយ​ចំនួន​​​ បាន​ប្រើ​ប្រាស់​នៅ​ប្រទេស​អ៊ុយរុយហ្គាយ បេលីហ្ស ​ស្វីស និង​ប្រទេស​អង់គ្លេស។ បើ​តាម​ព្រះរាជអាជ្ញា​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា ករណី​ខាង​លើ​នេះ ​Messi និង​ឪពុក​ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ​រយៈពេល​២២​ខែ។

 

Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញ

មេធាវី​​ Enrique Bacigalupo របស់​ Messi

 

យ៉ាងណាក្ដី ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Barcelona រូប​នេះ បាន​បដិសេធ​ជា​ច្រើន​ដង​មក​ហើយ ថា​ខ្លួន​ពិត​ជា​មិន​បាន​ដឹង​ពី​រឿង​ពន្ធ​នោះ​ទេ ខណៈ​ដែល​ការ​ឡើង​តុលាការ​លើក​នេះ ​ក៏​រូប​គេ​និង​ឪពុក រួម​ទាំង​មេធាវី​លោក​ Enrique Bacigalupo ​នៅ​តែ​តាំង​ជំហរ​​តវ៉ា​ទៀត​​ផង​ដែរ។

 

Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញ

 

ដោយសារ​ត្រូវ​ឡើង​តុលាការ​ បាន​ធ្វើ​ឲ្យ​ Messi ​​បាន​​ខកខាន​​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ Copa America Centenario ​ដែល​នឹង​ត្រូវ​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ម្ចាស់​ពាន​ Ballon d’Or ៥​សម័យ​កាល​រូប​នេះ នឹង​ឡើង​យន្ត​ហោះ​ទៅ​អាមេរិក​តែ​ម្ដង ដើម្បី​ជួយ​ជម្រើស​ជាតិ​ ពេល​​តុលាការ​កាត់ក្ដី​ចប់៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail