ថៃ​​កំពុង​ស្នើ​​ដាក់​បញ្ចូលល្ខោន​​​​ Khon​​ ​​ជា​បេតិកភណ្ឌ​​ពិភពលោក​

​​​​ប្រទេស​ថៃ​​បាន​​ស្នើ​​​​ដាក់​បញ្ចូល​​​​​​​​​​​ល្ខោន​​ពាក់មុខ ខូន (Khon) ​ដែល​មាន​ទម្រង់​ដូច​ល្ខោន​ខោល​កម្ពុជា ​​​ជា​សម្បត្តិ​បេតិកភណ្ឌ​​​ពិភពលោក​អរូបី​​​ នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ​។

 

ថៃ​​កំពុង​ស្នើ​​ដាក់​បញ្ចូលល្ខោន​​​​ Khon​​ ​​ជា​បេតិកភណ្ឌ​​ពិភពលោក​

 

​​​​​ល្ខោន​​នេះ​​​​​ជា​​សម្បត្តិវប្បធម៌​ទី​មួយ ស្ថិត​​​ក្នុង​ចំណោម​​​​​​​សម្បត្តិវប្បធម៌​​ទាំង​​​​​៥ ​ដែល​ថៃ​​គ្រោង​​ស្នើ​​​​​​​​​​​ទៅកាន់​អង្គការ​​យូណេស្កូ (Unesco) ​​​​​​​​​ឲ្យ​​ដាក់​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភព​លោក​ រហូត​ដល់​ឆ្នាំ​ ២០២១។

 

​​​​​​​​​​​​​បន្ទាប់​ពី​​​​​ស្នើ​​​ល្ខោនខូន ដំបូង​គេ​​ក្នុង​ឆ្នាំ​នេះ នៅ​ឆ្នាំ​​​បន្ទាប់​​​​​​​​​ថៃ​នឹង​ស្នើ​ដាក់​កីឡា​ប្រដាល់សេរី​​ Muai Thai, ​ការ​ម៉ាស្សា​​តាម​ប្រពៃណី​, របាំ​​​ NORA និង​​​​​​អាហារ​​​ប្រពៃណី​ថៃ​​ទៀត​។ ​​បើ​តាម​​​​​​​​​រដ្ឋមន្ត្រី​​​ក្រសួង​​​វប្បធម៌​ថៃ​​លោក​ Vira Rojpojchanarat និយាយ​ថា​​​ “ហេតុ​ផល​​​​ទី​មួយ​​ដែល​​គេ​​ជ្រើស​រើស​​​​យក​ល្ខោន​ពាក់​មុខ​​​ (Khon)​​ ​​​ដាក់​​មុន​គេ​ ព្រោះ​​វា​​បាន​បង្ហាញ​​ពី​គំនិត​ដ៏​​ឧដុង្គឧត្ដម​នៃ​​វប្បធម៌​ថៃ”។

 

​​​​អ្នក​អង្គ​ម្ចាស់ក្សត្រី​​ថៃ​ ​​​​ត្រូវ​គេ​ដឹង​ថា​​ជា​អ្នក​គាំទ្រ​​សំខាន់​​បំផុត​​​មួយ​​​​នៃ​ល្ខោន​​​ពាក់​មុខ​ (Khon) , ទម្រង់​​​​​លេង​សិល្បៈ និង​​ការ​រចនា​​​សំលៀក​បំពាក់។

 

​​​​ល្ខោន​ Khon ​​ត្រូវ​បាន​គេ​សម្ដែង​​​​​ដំបូង​​​​​​​​ក្នុង​សម័យ​​អយុធ្យា​កាល​ពី​​​​​ជា​ច្រើន​​សតវត្ស​មុន បើ​ផ្អែក​ទៅ​​​​តាម​​​ជំនឿ​សាសនា​ហិណ្ឌូ​ ​បាន​​រៀបរាប់​ថា ល្ខោន​​​ពាក់មុខ​ Khon ​​​​​​ជា​​ឈុត​ឆាក​​ក្នុង​រឿង​រាមកេរ្តិ៍​​​​​​​ និយាយ​​ពី​ការ​​ប្រយុទ្ធ​រវាង​​​តួអង្គ​ព្រះរាម ដែល​ជា​អវតារ​របស់​​ព្រះ​វិស្ណុ​ ជា​មួយ​នឹង​តួអង្គ​យក្ស​​ក្រុង​រាពណ៍ ​ដែល​ចាប់​​​​ពង្រត់​​​​ភរិយា​​​​របស់​ព្រះរាម​។

 

​​​​​​​​​​​អង្គការ​យូនេស្កូ បាន​ជំរុញ​​ឲ្យ​​ប្រទេស​សមាជិក​​​របស់​​ខ្លួន​ការពារ​​​​សម្បត្តិ​បេតិកភណ្ឌ​​​អរូបី​​ពិភព​លោក​​​ ​ដោយ​ចូល​រួម​អនុវត្ត​ ​​ស្វែង​យល់ ​​​​​​ចេះ​ជំនាញ​ និង​រក្សា​​ឧបករណ៍​ពាក់​ព័ន្ធ​​នឹង​វប្បធម៌​ប្រពៃណី​​​​​នានា។

 

​​​​​​​​ចំណែក​ក្រសួង​​​ការបរទេស​ថៃ​​ ​ក៏​កំពុង​រៀបចំ​​​​​​​​​ធ្វើ​យ៉ាងណា​​​ឲ្យ​ប្រទេស​ថៃ​ក្លាយ​ជា​សមាជិក​សន្និបាត​​​​​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​​​វប្បធម៌​អរូបី​​​គាំទ្រ​​ដោយ​​អង្គការ​យូណេស្កូ ​​ដែល​មាន​សមាជិក​បច្ចុប្បន្ន​ ១៥០​ប្រទេស​ផង​ដែរ៕

 

ចុចអាន៖ ចាប៉ី​ដង​វែង​នឹង​ត្រូវ​ស្នើ​​បញ្ចូលជា​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​

ចុចអាន៖ ​តិច​​​​អត់​ដឹង! ក្រៅ​ពី​អង្គរ ​​មរកត​​​​វប្បធម៌​​​ខ្មែរ​​​ទាំង​នេះ​សុទ្ធ​តែ​​​ជា​​​​បេតិកភណ្ឌ​ពិភពលោក ​

ចុចអាន៖ បេតិកភណ្ឌ​​ពិភពលោក៤ ត្រូវ​បំផ្លាញ​ដោយ​សារ​រញ្ជួយ​ដី​នៅ​នេប៉ាល់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Bangkok Post