​កាយ​វប្បកម្ម​កម្ពុជា​ តាំង​ចិត្ត​យក​​មេដាយ​ជូន​ជាតិ​ពី​​​​ជើង​ឯក​​អាស៊ីអាគ្នេយ៍

​កីឡាករ តឹក​ ប៊ុនវី ​ជម្រើស​ជាតិ​កាយ​វប្បកម្ម​​កម្ពុជា​​បាន​តាំង​ចិត្ត​ថា នឹង​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​ឲ្យ​បាន ​​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​កាយ​វប្បកម្ម​អាស៊ីអាគ្នេយ៍​​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​នា​ថ្ងៃ​ទី២១ ដល់​២៥ ​ខែ​មិថុនា​ ឆ្នាំ​២០១៦។

 

​កាយ​វប្បកម្ម​កម្ពុជា​ តាំង​ចិត្ត​យក​​មេដាយ​ជូន​ជាតិ​ពី​​​​ជើង​ឯក​​អាស៊ីអាគ្នេយ៍កីឡាករ តឹក ប៊ុនវី

 

​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​លោក​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ខាង​លើ​ឲ្យ​បាន។ ​លោក​រួម​ទាំង​កីឡាករ​ទាំង​អស់​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​តាំង​ពី​ខែ​កុម្ភៈ​ ដើម​ឆ្នាំ​នេះ​មក​ម្ល៉េះ​។

 

ចង់​ដឹង​​កីឡាករ តឹក ប៊ុនវី តាំង​ចិត្ត​​យ៉ាង​ណា​សូម​មើល​វីដេអូ​ខាង​ក្រោម​៖

 

 

​​​​​​​​ក្រុម​កីឡាករ​កាយ​វប្បកម្ម​​កម្ពុជា នឹង​ចេញ​ទៅ​ប្រកួត​ជើង​​ឯក​កាយ​វប្បកម្ម​អាស៊ីអាគ្នេយ៍​​នា​ថ្ងៃ​ទី២០ ខែ​​មិថុនា ឆ្នាំ​២០១៦៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​