Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញ

Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានឡើងតុលាការជាមួយឪពុករបស់ខ្លួន នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីបកស្រាយបំភ្លឺរឿងគេចពន្ធ។

Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញLionel Messi (អាវខ្មៅ)

Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញលោក Jorge Horacio Messi ឪពុករបស់ Messi

Messi និងឪពុក Jorge Horacio Messi ត្រូវបានមន្ត្រីពន្ធដារប្រទេសអេស្ប៉ាញ ចោទប្រកាន់កាលពីឆ្នាំ២០១៣ថា ពួកគេទាំងពីរបានគេចពន្ធចំនួនសាច់ប្រាក់ ៣,២លានផោន (៤,៦៤លានដុល្លារ) នៅចន្លោះឆ្នាំ ២០០៧-២០០៩ ទាក់ទងទៅនឹងសិទ្ធិរូបថត ដែលក្រុមហ៊ុនមួយចំនួន បានប្រើប្រាស់នៅប្រទេសអ៊ុយរុយហ្គាយ បេលីហ្ស ស្វីស និងប្រទេសអង់គ្លេស។ បើតាមព្រះរាជអាជ្ញាអេស្ប៉ាញ បានឲ្យដឹងថា ករណីខាងលើនេះ Messi និងឪពុក ប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅរយៈពេល២២ខែ។

Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញមេធាវី Enrique Bacigalupo របស់ Messi

យ៉ាងណាក្ដី ខ្សែប្រយុទ្ធឆ្នើមក្រុម Barcelona រូបនេះ បានបដិសេធជាច្រើនដងមកហើយ ថាខ្លួនពិតជាមិនបានដឹងពីរឿងពន្ធនោះទេ ខណៈដែលការឡើងតុលាការលើកនេះ ក៏រូបគេនិងឪពុក រួមទាំងមេធាវីលោក Enrique Bacigalupo នៅតែតាំងជំហរតវ៉ាទៀតផងដែរ។

Messi ​ឡើង​តុលាការ​នៅ​ទីក្រុង​ Barcelona ម្សិល​មិញ

ដោយសារត្រូវឡើងតុលាការ បានធ្វើឲ្យ Messi បានខកខានការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតពានរង្វាន់ Copa America Centenario ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នៅសហរដ្ឋអាមេរិក។ ប៉ុន្តែម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះ នឹងឡើងយន្តហោះទៅអាមេរិកតែម្ដង ដើម្បីជួយជម្រើសជាតិ ពេលតុលាការកាត់ក្ដីចប់៕

ប្រភព៖ sabay