ថៃ​​កំពុង​ស្នើ​​ដាក់​បញ្ចូលល្ខោន​​​​ Khon​​ ​​ជា​បេតិកភណ្ឌ​​ពិភពលោក​

ប្រទេសថៃបានស្នើដាក់បញ្ចូលល្ខោនពាក់មុខ ខូន (Khon) ដែលមានទម្រង់ដូចល្ខោនខោលកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី នៅប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។

ល្ខោននេះជាសម្បត្តិវប្បធម៌ទីមួយ ស្ថិតក្នុងចំណោមសម្បត្តិវប្បធម៌ទាំង៥ ដែលថៃគ្រោងស្នើទៅកាន់អង្គការយូណេស្កូ (Unesco) ឲ្យដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រហូតដល់ឆ្នាំ ២០២១។ បន្ទាប់ពីស្នើល្ខោនខូន ដំបូងគេក្នុងឆ្នាំនេះ នៅឆ្នាំបន្ទាប់ថៃនឹងស្នើដាក់កីឡាប្រដាល់សេរី Muai Thai, ការម៉ាស្សាតាមប្រពៃណី, របាំ NORA និងអាហារប្រពៃណីថៃទៀត។ បើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោក Vira Rojpojchanarat និយាយថា “ហេតុផលទីមួយដែលគេជ្រើសរើសយកល្ខោនពាក់មុខ (Khon) ដាក់មុនគេ ព្រោះវាបានបង្ហាញពីគំនិតដ៏ឧដុង្គឧត្ដមនៃវប្បធម៌ថៃ”។

អ្នកអង្គម្ចាស់ក្សត្រីថៃ ត្រូវគេដឹងថាជាអ្នកគាំទ្រសំខាន់បំផុតមួយនៃល្ខោនពាក់មុខ (Khon) , ទម្រង់លេងសិល្បៈ និងការរចនាសំលៀកបំពាក់។ ល្ខោន Khon ត្រូវបានគេសម្ដែងដំបូងក្នុងសម័យអយុធ្យាកាលពីជាច្រើនសតវត្សមុន បើផ្អែកទៅតាមជំនឿសាសនាហិណ្ឌូ បានរៀបរាប់ថា ល្ខោនពាក់មុខ Khon ជាឈុតឆាកក្នុងរឿងរាមកេរ្តិ៍ និយាយពីការប្រយុទ្ធរវាងតួអង្គព្រះរាម ដែលជាអវតាររបស់ព្រះវិស្ណុ ជាមួយនឹងតួអង្គយក្សក្រុងរាពណ៍ ដែលចាប់ពង្រត់ភរិយារបស់ព្រះរាម។

អង្គការយូនេស្កូ បានជំរុញឲ្យប្រទេសសមាជិករបស់ខ្លួនការពារសម្បត្តិបេតិកភណ្ឌអរូបីពិភពលោក ដោយចូលរួមអនុវត្ត ស្វែងយល់ ចេះជំនាញ និងរក្សាឧបករណ៍ពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីនានា។ ចំណែកក្រសួងការបរទេសថៃ ក៏កំពុងរៀបចំធ្វើយ៉ាងណាឲ្យប្រទេសថៃក្លាយជាសមាជិកសន្និបាតសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីគាំទ្រដោយអង្គការយូណេស្កូ ដែលមានសមាជិកបច្ចុប្បន្ន ១៥០ប្រទេសផងដែរ៕

ប្រភព៖ sabay

  • ថៃ​​កំពុង​ស្នើ​​ដាក់​បញ្ចូលល្ខោន​​​​ Khon​​ ​​ជា​បេតិកភណ្ឌ​​ពិភពលោក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: