Big Bang នឹង​​ចូល​បម្រើ​ទ័ព​ម្ដង​ទាំង​៥​នាក់?

សារព័ត៌មាន​កូរ៉េ​​ជា​ច្រើន​បាន​ចុះផ្សាយ​កាល​ពី​ម្សិលមិញ​ថា សមាជិក​ក្រុម​ចម្រៀង​ Big Bang​ទាំង​៥​នាក់​នឹង​​ចូល​បំពេញ​កាតព្វកិច្ច​បម្រើ​ទ័ព​​ដំណាល​ៗ​​គ្នា។ យ៉ាងណាក្ដី ​ ផលិតកម្ម YG បាន​ចេញ​មក​បដិសេធ​​បញ្ហា​នេះ​ទាំង​អស់។

 

Big Bang នឹង​​ចូល​បម្រើ​ទ័ព​ម្ដង​ទាំង​៥​នាក់?

 

Yang Hyun Suk នាយក​ប្រតិបត្តិ​ផលិតកម្ម YGបាន​ចេញ​មកបក​ស្រាយ​តាម​រយៈ​សារព័ត៌មាន OSEN ថា​៖”ពេញ​រយៈ​ពេល​១០​ឆ្នាំ​នេះ​ជាមួយ​ក្រុម Big Bang ពួក​យើង​មិន​ដែល​ពិភាក្សា​​ក្នុង​គម្រោង​ណា​មួយ​ថា​ឲ្យ​សមាជិក​ទាំង​៥​ចូល​បម្រើ​ទ័ព​ក្នុង​ពេល​តែមួយ​ទេ។ ហើយ​ពួក​យើង​កំពុង​មាន​គម្រោង​ប្ដឹង​តាម​ផ្លូវ​ច្បាប់​​ចំពោះ​អ្នក​ដែល​បំផុស​ពាក្យ​ចចាមអារ៉ាម​នេះ”។

 

លើស​ពី​នេះ អ្នក​តំណាង​ផលិតកម្ម YG ក៏​បាន​បន្ថែម​ផង​ដែរ​ថា​៖”ត្បិត​តែ​សមាជិក​ទាំង​៥​មិន​ចូល​ដំណាល​គ្នា តែ​ T.O.P នឹង​ចូល​បម្រើ​ទ័ព​មុន​គេ​ ហើយ​សមាជិក​​ផ្សេង​ៗ​នឹង​ចូល​ជា​បន្ត​បន្ទាប់​តាម​ក្រោយ។ រឿង​មួយ​ទៀត G-Dragon និងTaeyang  កំពុង​ត្រៀម​ចេញ​​អាល់ប៊ុម​ទោល​​សម្រាប់​ឆ្នាំ​ក្រោយ”៕​

 

Big Bang នឹង​​ចូល​បម្រើ​ទ័ព​ម្ដង​ទាំង​៥​នាក់?

Yang Hyun Suk

ចុចអាន៖មិត្ត​ស្រី​ Taeyang ទម្លាយ​រឿង​បែក​គ្នា

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ allkpop