សមាគម​មរណៈ​សង្គ្រោះ​អាចារ្យ​ស្រី ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ផ្ដើម បែកបាក់​បណ្ដើរៗហើយ

សមាគម​មរណៈ​សង្គ្រោះ​អាចារ្យ​ស្រី ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ផ្ដើម បែកបាក់​បណ្ដើរៗហើយ



ព្រះសីហនុ ៖ ក្រុម​សមាជិកនៅ​ក្នុង​សមាគម​មរណៈ​សង្គ្រោះ ដែល​គ្រប់គ្រង​ដោយ​អាចារ្យស្រី ឈ្មោះ ប៉ក់ សុផល (​ហៅ​អា​ហួង​) ជាច្រើន​នាក់ បាន​សម្ដែង​នូវ​ភាព​អស់សង្ឃឹម​ជា​ខ្លាំង ក្រោយពីពួកគេបាន​ដឹង​ច្បាស់​ថា សមាគម​មួយ​នេះ​បង្កើត​ឡើង​សម្រាប់​បម្រើ​ផលប្រយោជន៍​បុគ្គល ដោយ​ប្រើប្រាស់​វិស័យ​សាសនា​ធ្វើជា​ខែល ផ្ទុយ​ពីរ​អ្វី ដែល​ពួកគេ​បាន​គិត​កន្លងមក ហើយសមាគម​មួយ​នេះ ចាប់​តាំងពីរ​បង្កើត​ម​ក នៅ​មិនទាន់​មាន​ច្បាប់​អនុញ្ញាត្ត​ត្រឹមត្រូវនៅឡើយ​ទេ ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ​មកនេះ។

អ៊ុំស្រី​ម្នាក់ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ក្នុងចំណោម​សមាជិក ក្នុង​សមាគម​មរណៈ​សង្គ្រោះ បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ចុះឈ្មោះ​ធ្វើជា​សមាជិក ក្នុង​សមាគម​មរណៈសង្គ្រោះ​ របស់​អាចារ្យ​ស្រី​ខាង​លើ​នេះ​រយៈ​ជាង ២០ ឆ្នាំ​មក​ហើយ និង​បាន​បង់លុយ​ចូល​ក្នុង​សមាគម នៅ​ពេល​មាន​អ្នក​ស្លាប់​ជា​ហូរហែ​រហូតមកដល់​បច្ចុប្បន្ន បើ​គិត​ទៅ​លុយ ដែល​រូប​គាត់​បាន បង់​ចូល​ក្នុង​សមាគម មិនតិចជាង ៤ ទៅ ៥ លាន​រៀល​នោះ​ទេ​។ កន្លងមក គាត់​តែងតែ​គិតថា លុយ ដែល​គាត់​បាន​បង់​ទាំងនោះ ចាត់ទុក​ដូច​ប្រាក់​សន្សំ ហើយ​វា​នឹង​វិល​មករក​គ្រូ​សារ​គាត់​វិញ នៅពេល​គ្រូ​សារ​គាត់​មានទុក្ខ (​មាន​មនុស្ស​ស្លាប់​) ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការ​គិត​នោះទេ ពីព្រោះ ដល់ពេល​ក្រុម​គ្រូ​សារ​របស់​គាត់​មាន​មនុស្ស​ស្លាប់ បែរជា​គាត់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពីស​មាគម ត្រឹមតែ ៤៨ ម៉ឺន​រៀល​តែប៉ុណ្ណោះ ដោយ​ចំនួន​នេះ បើ​ធ្វើការ​ប្រៀបធៀប ជាមួយនឹង​លុយ ដែល​គាត់ បាន​បង់​កន្លងមក រយៈពេល​ជាង ២០ ឆ្នាំ​មកនេះ ខុសគ្នា​ដូច​មេឃនិង​ដី​។

អ៊ុំ​ស្រី បាន​បន្ត​ទៀត​ថា ជាមួយនឹង​បញ្ហា​ខាង​លើនេះ គាត់​ហាក់​មាន​អារម្មណ៍​ឆ្អែត​ចិត្ត រក​និយាយ​មិន​រូ​ច​នោះ​ទេ ពីព្រោះ​គិត​ថា នេះ​ជាការ​ចាញ់បោក​យ៉ាងធំ​ ក្នុង​មួយ​ឆាកជីវិត​របស់គាត់​។ ជាមួយគ្នានេះ អ៊ុំ​ស្រី បាន​បញ្ជាក់​ថា ចាប់​ពីពេលនេះ តទៅ រូបគាត់​ឈប់​ចូល​ជា​សមាជិក ក្នុង​សមាគម​មរណៈ​សង្គ្រោះ​នេះ​ទៀតហើយ និង​មិន​ចាញ់បោកទៀត​នោះទេ។ ហើយ​បច្ចុប្បន្ន ដោយ​សារតែ​បែក​ធ្លាយ​រឿងអាស្រូវ​ខាង​លើនេះ សមាជិក​ក្នុង សមាគម​រណៈ​សង្គ្រោះ​រប​ស់​អាចារ្យ​ស្រី ប៉ុក សុផល ហៅ​អាចារ្យ ហួង ចំនួន​សរុប ៤.០១៧ នាក់ ត្រូវ​បាន​ចាកចេញ​ជាង ១ ពាន់​នាក់​ហើយ និង​កំពង់​បន្ត​ចាកចេញជា​ហូរហែ​ផង​ដែរ​។ ហើយចំពោះ​បញ្ហារ​ទំនាស់​ដណ្តើម​គ្នា​កាន់កាប់​សាលាឆ​ទាន ក៏​កំពុង​ផ្ទុះឡើង​យ៉ាង​ក្តៅគគុក នៅ​មិនទាន់ដោះស្រាយ​ចេញ​នៅឡើយ​ទេ ដោយសារតែ​អាចារ្យ​ស្រី​ខាងលើនេះ អះអាងថា ប្លង់​ទីតាំង​សាលាឆទាន​នេះ ជា​ឈ្មោះ​របស់ខ្លួន ដូចនេះ​ខ្លូន​ត្រូវ​តែមាន​សិទ្ធិ​គ្រប់គ្រង​។ លោក សាន សាម៉េន អនុប្រធាន​មន្ទីរ​ធម្មកា និង​សាសនា​ខេត្ត​ព្រះសីហនុ ជុំវិញបញ្ហា​នេះ បាន​ធ្វើការ​បញ្ជាក់ថា សមាគម​មរណៈ​សង្គ្រោះ ដែលមាន​ឈ្មោះ​អ្នកស្រី ប៉ក់ សុផល (​ហៅ​អាចារ្យ​ហួង​) ជា​ប្រធាន​នេះ មានច្បាប់​អនុញ្ញាត​របស់​ក្រ​សូង​មហាផ្ទៃ តាំងពី​ឆ្នាំ ១៩៨០ ជាង​មក​ម្លេះ ហើយ​ថ្មីៗ​នេះ លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា បាន​តម្រូវ​ឲ្យ លោកស្រី ប៉ក់ សុផល ហៅ​អាចារ្យ​ហួង​នេះ ទៅ​ចុះបញ្ជីរ​ថ្មី នៅ​ក្រ​សូង​ធម្មការ និង​សាសនា​ ដើម្បី​ឲ្យ​គ្រាប់ លក្ខខណ្ឌ ពីព្រោះ​សមាគម​នេះ មាន​ចរិត​ជា​សាសនា ប៉ុន្តែ​ត្រង់​ថា លោកស្រី ប៉ក់ សុផល ជា​ប្រធាន​សមាគម បាន​ចុះបញ្ជី ឬ​នៅ​មិន​ទាន់​បាន​ចុះ​យ៉ាងណា​នោះ លោក​មិន​បាន​ដឹង នោះទេ​។ ចំពោះ​សមាជិក​ក្នុង​សមាគម​មរណៈ​សង្គ្រោះ​នេះ លោក សាន សាម៉េន បាន​បញ្ជាក់​ថា មិន​មាន​ច្រើន ដូច​ការ​អះអាង​ខាង​លើនេះ​ទេ គឺ​មានតែ​ចំនួន​ប្រមាណ​ជាង ៥០០ គ្រួសារ​តែប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​សាលាឆទាន លោក សាន សាម៉េន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សាលាឆទាន​នេះ ជា​ដី​រួម​របស់​មន្ទីរ​ធម្មការ​ខេត្ត ប៉ុន្តែ​កន្លងមក ជំនាន់​លោក សុខ​ឡាង ជា​ប្រធាន​ធម្មការ ខេត្ត បានធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​ទីតាំង​ដី​នេះ​ជា​របស់​មន្ទីរ​ដោយ ដាក់ឈ្មោះ​អ្នកស្រី ប៉ក់ សុផល ជា​តំណាង​។ ហើយ​ចំពោះ បញ្ហា​ទំនាស់ នៅ​ក្នុង​សាលាឆទាន លោក សាន សាម៉េន បានទទួល​ស្គាល់​ផងដែរ​ថា ពិតជា​មាន​មែន ដោយ​ទំនាស់​នេះ នៅ​មិនទាន់​រកឃើញថា ខាង​ណាខុស ​ខាង​ណា​ត្រូវ នៅឡើយ​ទេ គឺ​កំពុង​ធ្វើការ​ដោះស្រាយ​។

អ្វីដែល​បាន​លើកឡើង​ទាំងនេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សមាគម​មរណៈ​សង្គ្រោះ​ខាង​លើនេះ រយៈ​ពេល​ជាង ៣០ ឆ្នាំ​មកនេះ មានតែ​ច្បាប់​អនុ​ញ្ញា​ត្ត ប៉ុន្តែ​មិន​ទាន់បាន​ចុះ​បញ្ជីរ​ឲ្យ​បាន​ត្រឹមត្រូវ ​តាម​លក្ខណៈ​ច្បាប់​នៅ​ឡើង​ទេ​។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ស​ង្សឹ​ម​ថា មន្ត្រី​ក្រ​សូង​ធម្មការ និង​សាសនា នឹង​ចុះ​មក​ធ្វើការ​ក្នុង​រឿងនេះ ដើម្បី​ស្រាវជ្រាវ​ឲ្យ​ដឹង​ការពិត ជៀសវាង លោក​អាចារ្យ​ស្រី​រូបនេះ នៅតែ​បន្ត​យកសមាគម​របស់ខ្លួន ដែល​មិនទាន់មាន​ការចុះបញ្ជី ត្រឹមរ​ត្រូវ​តាមផ្លូវ​ច្បាប់ ជ្រក​ក្រោម​វិស័យ​ព្រះពុទ្ធសាសនា សម្រាប់​បម្រើ​ផល​ប្រ​យោ​ជ​ន៏​បុគ្គល​តទៅទៀត រូ​ម​ទាំង​បញ្ចប់​នូវ​រាល់​ទំនាស់ ក្នុង​សាលាឆទាន ដែល​កំពុង​ឡើងក​ម្តៅ​ផងដែរ​៕

 

សមាគម​មរណៈ​សង្គ្រោះ​អាចារ្យ​ស្រី ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ផ្ដើម បែកបាក់​បណ្ដើរៗហើយ