បង្ហាញខ្លួន​ភ្លាម ឆក់​ជីវិត​២​នាក់​ឪពុកក្មេក​និង​កូនប្រសា​ភ្លាម

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏​អាក្រក់​មួយ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​បាន​ឆក់​យក​ជិ​វិត​ឪពុកក្មេក​និង​កូនប្រសា​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​ ខណៈ​ទាំង​២​នាក់​កំពុង​ដោះ​កង់​គោ​យន្ត​កន្ត្រៃ​ប្តូរ​ពី​កង់​ដែក​ដាក់​កង់​កៅស៊ូ​នៅ​ចំណុច​គោក​ទិល ចម្ងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ពី​ភូមិ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុកក្មេក​ឈ្មោះ យង់ យ៉ា អាយុ​៥០​ឆ្នាំ និង​ជន​រង​គ្រោះជា​កូនប្រសា​ឈ្មោះ គី ផល អាយុ​៣១​ឆ្នាំ ទាំង​២​នាក់​ឪពុក​និង​កូន រស់នៅ​ភូមិ​កើតហេតុ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន បាន​បើក​គោ​យន្ត​កន្ត្រៃ​ទៅ​ភ្ជួរស្រែ​នៅ​ខាងលិច​ភូមិ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ត្រង់​ចំណុច​គោក​ទិល ស្ថិត​ក្នុងភូមិ​ថ្មី ពេល​ដែល​កំពុង​តែ​ភ្ជួរ​ក៏​មាន​ភ្លៀង​ស្រិច​ៗ​លាយឡំ​និង​ផ្លេកបន្ទោរ​ផង​នោះ ក៏​នាំ​គ្នា​បើក​គោ​យន្ត​មក​ឈប់​នៅ​ក្រោម​ដើម​ចំបក់ ដើម្បី​ដោះ​កង់​ដែកគោ​យន្ត​ប្តូរ​ដាក់​កង់​កៅស៊ូ​វិញ​និង​បើក​មក​ផ្ទះ ពេល​កំពុង​ដោះ​កង់​ដែក​នោះ​ស្រាប់តែ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

តាម​ការ​ត្រូ​ត​ពិនិត្យ​របស់​សមត្ថកិច្ច ជន​រង​គ្រោះ​ទាំង​២​នាក់​ខោអាវ​ឆេះ និង​ខ្លួនប្រាណ​ខ្លោច ដូច្នេះ​សន្និដ្ឋាន​ថា ជា​រន្ទះភ្លើង ។ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ផ្ទះ​ហើយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ 

លោក ស៊ឺម រ៉ន មេប៉ុស្ដិ៍ ឃុំសំរោង បានប្រាប់ភ្នាក់ងារ Fresh News ថា ហេតុការណ៍គ្រោះធម្មជាតិនេះ កើតឡើងក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យត្រូវជនរងគ្រោះពីរនាក់ ទី១ឈ្មោះ ចៃ សឿង អាយុ៦៧ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀតជាចៅប្រុស ឈ្មោះ សឿង គឹមសិទ្ធ អាយុ១៣ឆ្នាំ ព្រមទាំងខូចខាតផ្ទាំងសូឡាមួយឈុតផងដែរ។

លោកមេប៉ុស្ដិ៍បានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរ កំពុងតែអង្គុយលេងនៅគ្រែក្រោមផ្ទះ ស្រាប់តែពេលនោះមានភ្លៀងមួយធំ លាយឡំជាមួយខ្យល់ និងរន្ទះ ក៏បណ្ដាលឱ្យរន្ទះនោះបាញ់ចំ ជីតា និងចៅនោះតែម្ដង។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បង្ហាញខ្លួន​ភ្លាម ឆក់​ជីវិត​២​នាក់​ឪពុកក្មេក​និង​កូនប្រសា​ភ្លាម

បង្ហាញខ្លួន​ភ្លាម ឆក់​ជីវិត​២​នាក់​ឪពុកក្មេក​និង​កូនប្រសា​ភ្លាម

បង្ហាញខ្លួន​ភ្លាម ឆក់​ជីវិត​២​នាក់​ឪពុកក្មេក​និង​កូនប្រសា​ភ្លាម