វីធីជួយបន្ថយអាការឈឺចាប់ដោយសារបញ្ហា រមួលក្រពើ

អាការរមួលក្រពើដែលតែងតែជួបប្រទះភាគច្រើនគឺនៅត្រង់សាច់ដុំកំភួនជើងតែម្តង។ វាបណ្តាលមកពីសាច់ដុំកន្រ្តាក់ខ្លំាង ធ្វើអោយឈឺចុកចាប់ទ្រំាមិនបាន និងអាចអូសបន្លាយពេលចាប់ពី៣ទៅ៦នាទី។ អាការនេះជាញឹកញាប់គេតែងឃើញកើតមានឡើងលើអ្នកដែលនិយមហែលទឹក វាបណ្តាលអោយអ្នកហែលទឹកមានការឈឺចុកចាប់ភ្លាមៗដោយសារការប្រើកំលំាងទធាក់ទឹក ពេលលេងកីឡា ឬស្រ្តីមានផ្ទៃពោះជាដើម។

វីធីជួយបន្ថយអាការឈឺចាប់ដោយសារបញ្ហា រមួលក្រពើ

ដូច្នេះដើម្បីកាត់បន្ថយការឈឺចុកចាប់ដោយសារអាការរមួលក្រពើនេះ សូមមកមើលតាមការណែនំាខ្លះៗដូចខាងក្រោម ៖

–       សណ្តូកជើងអោយត្រង់ដើម្បីសម្រួលសាច់ដុំត្រង់បរិវេណដែលចុកចាប់បន្ទាប់មកធ្វើការម៉ាស្ស៉ាយឺតៗ។

វីធីជួយបន្ថយអាការឈឺចាប់ដោយសារបញ្ហា រមួលក្រពើ

–       ប្រើកន្សែងជ្រលក់ទឹកក្តៅឧណ្ឌៗ ឬឧបករណ៏ម៉ាស្សាមកស្អំ ឬម៉ាស្សាត្រង់បរិវេណដែលចុក។

វីធីជួយបន្ថយអាការឈឺចាប់ដោយសារបញ្ហា រមួលក្រពើ

–       ប្រសិនបើការប្រើកំដៅមិនមានប្រសិទ្ធភាពអ្នកអាចងាកមកសាកល្បងប្រើវិធីស្អំទឹកកកវិញម្តង។

វីធីជួយបន្ថយអាការឈឺចាប់ដោយសារបញ្ហា រមួលក្រពើ

–       ពិសារអាហារផ្លែឈើដែលមានសារធាតុប៉ូតាស្យូម និងម៉ាញ៉េស្យូមអោយបានច្រើនដូចជា ចេក ឬក្រូចជាដើម ព្រោះអាការនេះភាគច្រើនបណ្តាលមកពីកង្វះសារធាតុប៉ូតាស្យូម និងម៉ាញ៉េស្យូម។

វីធីជួយបន្ថយអាការឈឺចាប់ដោយសារបញ្ហា រមួលក្រពើ

–       ពិសារទឹកអោយច្រើនដើម្បីបង្រ្គប់ជាតិទឹកក្នុងរាងកាយ៕

វីធីជួយបន្ថយអាការឈឺចាប់ដោយសារបញ្ហា រមួលក្រពើ

ប្រភព៖ mylekha

  • វីធីជួយបន្ថយអាការឈឺចាប់ដោយសារបញ្ហា រមួលក្រពើ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: