កូនក្រុម​ពីររូប​របស់ ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី The Voice Cambodia ទទួលរង​ការរិះគន់​កប់ៗ​មាត់​រឿង​…

Videos


វាហាក់បីដូចជារឿងគាប់ជួនមួយសម្រាប់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ដែលពើបប្រទះនឹងកូនក្រុមពីររូបក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia ទាំងរដូវកាលទី ១ និង ទី ២ នេះ សុទ្ធតែទទួលរងនូវប្រនុងរិះគន់កប់ៗមាត់ ពីសំណាក់មហាជនទៅការបញ្ចេញសមត្ថភាពសំឡេងរបស់ពួកគេបានតែមួយបែប ។

កូនក្រុម​ពីររូប​របស់ ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី The Voice Cambodia ទទួលរង​ការរិះគន់​កប់ៗ​មាត់​រឿង​…

រំឭកបកក្រោយបន្តិច កាលពី The Voice Cambodia រដូវកាលទី ១ បេក្ខជន វង្ស ដារ៉ារតនា ត្រូវបានមហាជនដាក់បន្ទុករិះគន់ចំៗថា បានជាប់ទៅវគ្គបន្តក៏ព្រោះតែគ្រូបង្វឹកជ្រើសរើសម្តងជាពីរដង ទាំងគ្មានការពេញចិត្តពីមហាជន និង អ្នកគាំទ្រ ដោយសារការបញ្ចេញសមត្ថភាពសំឡេងរបស់គេ មិនមានភាពលេចធ្លោខ្លាំង បានតែស្រែកគ្មានទឹកដមសំឡេង និង ច្រៀងបានតែប្រភេទបទរ៉ក ។ 

កូនក្រុម​ពីររូប​របស់ ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី The Voice Cambodia ទទួលរង​ការរិះគន់​កប់ៗ​មាត់​រឿង​…

សម្រាប់ពេលនេះ កូនក្រុមក្នុងរដូវកាលថ្មីម្នាក់ទៀតហើយរបស់ ឱក សុគន្ធកញ្ញា គឺបេក្ខនារី រ៉េត ស៊ូហ្សាណា ក៏កំពុងតែទទួលរងព្យុះរិះគន់រឿងច្រៀងតែបទជាភាសាបរទេស តាំងពីវគ្គ The Blind Audition រហូតដល់វគ្គ Live Show សប្តាហ៍ទី ៣ ទោះបីជាមានការស្នើឱ្យមានការបកស្រាយចម្រៀងជាភាសាជាតិក្តី ។ 

កូនក្រុម​ពីររូប​របស់ ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី The Voice Cambodia ទទួលរង​ការរិះគន់​កប់ៗ​មាត់​រឿង​…

ជាមួយនឹងកូនក្រុមដែលបានទទួលការរិះគន់នេះដែរ ឱក សុគន្ធកញ្ញា ក៏ត្រូវបានមហាជនលើកឡើងថា មិនចេះមើលមនុស្ស និង ជ្រើសរើសបេក្ខជនដែលមិនមានពេញដោយសមត្ថភាពគ្រប់គ្រាន់ ហើយថែមទាំងមើលរំលងបេក្ខជនដែលមានសមត្ថភាពសំឡេងពីរោះជាច្រើន ដែលអាចបកស្រាយបានស្ទើរគ្រប់បទ តួយ៉ាងដូចជា ប៊ុត សីហា គឺ ឱក សុគន្ធកញ្ញា មិនបានចុចប៊ូតុងជ្រើសរើសទេនៅវគ្គដំបូង ហើយសូម្បីតែ នី រតនា ដែលជាបេក្ខជនជ័យលាភីក្នុងកម្មវិធី Cambodian Idol ក៏នាងមិនបានឆ្លើយ«Yes»ទទួលយកដែរ ។

កូនក្រុម​ពីររូប​របស់ ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី The Voice Cambodia ទទួលរង​ការរិះគន់​កប់ៗ​មាត់​រឿង​…

ទោះបីយ៉ាងនេះ សម្រាប់កូនក្រុមទាំងពីររូបរបស់ ឱក សុគន្ធកញ្ញា ដែលទទួលរងប្រនុងរិះគន់ពីមហាជនកប់ៗមាត់នេះ ត្រូវបានគេសង្កេតឃើញថា សុទ្ធតែមានសមត្ថភាពផងដែរជាក់ស្តែង លោក វង្ស ដារ៉ារតនា ពេលនេះក៏បានក្លាយជាតារាចម្រៀងម្នាក់ក្នុងផលិតកម្ម WE Production ឯ បេក្ខនារី រ៉េត សូហ្សាណា វិញ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដូចគ្នាផងដែរ ៕ សាកល

កូនក្រុម​ពីររូប​របស់ ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី The Voice Cambodia ទទួលរង​ការរិះគន់​កប់ៗ​មាត់​រឿង​…