​Microsoft​ ​សម្រេច​លក់​ប៉ាតង់​ចំនួន​ ​១ ៥០០​ ​ឲ្យ​ ​Xiaomi​

ក្រុមហ៊ុន Microsoft បាន​សម្រេច​លក់​ប៉ាតង់​កម្មវិធី​ចំនួន ១ ៥០០ ទៅ​​ឲ្យ​ក្រុមហ៊ុន Xiaomi។ ការ​លក់​ប៉ាតង់​ ​របស់​ ​Microsoft​ ​ទៅ​ឲ្យ​ ​Xiaomi​ ​ក្នុង​ចំនួន​ដ៏​ច្រើន​នេះ​ ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ ​ការ​បង្កើត​ដៃ​គូ​ពាណិជ្ជកម្ម​ ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំង​ពីរ​ ​។​

 

​Microsoft​ ​សម្រេច​លក់​ប៉ាតង់​ចំនួន​ ​១ ៥០០​ ​ឲ្យ​ ​Xiaomi​

 

ប៉ាតង់​ ​ចំនួន​ ​១៥០០​ ​ត្រូវ​បាន​លក់​ ​ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ ​មុខ​ងារ​ប្រើ​កម្មវិធី​ ​Microsoft Office​ ​និង​ ​SKYPE​ ​ដោយ​មាន​ន័យ​ថា​ ​ស្មាតហ្វូន​ ​ជំនាន់​ក្រោយ​របស់​ ​Xiaomi​ ​មាន​ប្រើ​នូវ​កម្មវិធី​របស់​ ​Microsoft​ ​ជា​ផ្លូវ​ការ​។​ ​

 

​Microsoft​ ​សម្រេច​លក់​ប៉ាតង់​ចំនួន​ ​១ ៥០០​ ​ឲ្យ​ ​Xiaomi​

 

មន្ត្រី​ជាន់​ខ្ពស់​របស់​ ​Xiaomi​ ​បាន​លើក​ឡើង​ថា​ ​ការ​ចាប់​ដៃ​គូជា​មួយ​ Microsoft ​គឺ​ដើម្បី​ពង្រីក​ខ្លួន​ចូល​ទីផ្សារ​​ស្មាតហ្វូន​នៅ​តំបន់​អឺរ៉ុប​ ​ក្រោយ​បរិមាណ​លក់​របស់​ពួក​គេ​ ​មាន​ការ​ធ្លាក់​ចុះ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​៕​ ​

 

​អាន​បន្ត​ ​៖​​ កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖ channelnewsasia