ធ្វើ​ដូចម្ដេច​ទើប​អាច​រក្សា​ចំណង​ស្នេហា​បាន​យូរ​អង្វែង?

គូស្នេហ៍គ្រប់រូបតែងប្រាថ្នារក្សាការស្រលាញ់ឲ្យបានយូរបំផុតរហូតដល់ជីវិតចុងក្រោយ ប៉ុន្តែបញ្ហាមួយចំនួនបានធ្វើឲ្យក្ដីស្រមៃនោះរលាយសូន្យ ហើយពេលខ្លះឈានដល់បែកបាក់គ្នាក៏មាន ប្រសិនបើមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ចុះធ្វើយ៉ាងណា ទើបអាចរក្សាចំណងស្នេហាបានយូរអង្វែង?

ធ្វើ​ដូចម្ដេច​ទើប​អាច​រក្សា​ចំណង​ស្នេហា​បាន​យូរ​អង្វែង?

«តាំងពីស្រលាញ់គ្នាមក ឈ្លោះគ្នាមិនដល់បីដងផង» នេះជាការលើកឡើងរបស់កញ្ញា ហេង ស្រីតូច ដែលមានទំនាក់ទំនងស្នេហាជាមួយនឹងសង្សារអស់រយៈពេល ៥ឆ្នាំកន្លះហើយ។ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយក្នុងវ័យ ២៥ឆ្នាំ កញ្ញា ស្រីតូច បានបង្ហាញពីកត្តាធំៗទាំង៤ ខាងក្រោម ដែលធ្វើឱ្យកញ្ញាអាចថែរក្សាចំណងស្នេហាយ៉ាងរលូនមកដល់ពេលនេះ។
អង្វែង?

១. ត្រូវមើលគ្នាសិនមុនស្រលាញ់៖ មុនស្រលាញ់គ្នា ត្រូវមើលសិនថាតើម្នាក់ហ្នឹងបណ្ដើរគ្នាជាមួយខ្លួនសមឬអត់? មិនមែនឃើញភ្លាមចេះតែស្រលាញ់ភ្លាមនោះទេ។ បើមិនសូវសមអីចឹង ពេលដែលបណ្ដើរគ្នាទៅក្រៅ នឹងអាចមានការបង្អាប់ចុះបង្អាប់ឡើង ក៏អាចធ្វើឱ្យប៉ះពាល់ទំនាក់ទំនងដែរ ។

២. សម្របសម្រួលគ្នា៖ នៅជាមួយគ្នាយូៗទៅ ចាប់ផ្ដើមចេញចរិតពិតមកហើយ អ៊ីចឹងចំណុចមួយចំនួន អាចមិនចូលចិត្តគ្នានោះទេ។ “ចំណុចមួយចំនួនរបស់សង្សារខ្ញុំ ខ្ញុំមិនចូលចិត្តទេ ហើយចំណុចមួយចំនួនរបស់ខ្ញុំក៏សង្សារខ្ញុំមិនចូលចិត្តដែរ ក៏ប៉ុន្តែយើងរៀនរស់នៅជាមួយចំណុចអាក្រក់របស់គ្នាហ្នឹងរៀងៗខ្លួន។ ឧទាហរណ៍ថា សង្សារខ្ញុំមិនចូលចិត្តញ៉ាំត្រីទេ  ចឹងមានន័យថាខ្ញុំត្រូវកាត់បន្ថយការញ៉ាំត្រីដែរ ពេលទៅញ៉ាំអីចឹងត្រូវហៅត្រី ២មុខ ខ្ញុំហៅតែមួយមុខវិញ ។ ឧទាហរណ៍មួយទៀត ខ្ញុំចូលចិត្តដើរលេង តែសង្សារខ្ញុំមិនចូលចិត្តដើរលេង ចឹងសង្សារខ្ញុំក៏តាមខ្ញុំទៅ ឧស្សាហ៍ដើរលេងជាមួយគ្នាចឹងទៅ ។ មានន័យថាយើងព្យាមបំពេញចំណុចខ្វះខាតគ្នាទៅវិញទៅមក”។ ស្រីតូច បញ្ជាក់។

ស្រីតូចបានបន្ថែមទៀតថា៖ “សម្រាប់រឿងឈ្លោះគ្នា និងរឿងផ្សះផ្សាហ្នឹង គឺពួកខ្ញុំមិនសូវមានទេ ដោយសារតែពួកខ្ញុំបង្ការ។ ភាគច្រើនបង្ការមិនឱ្យមានករណីឈ្លោះគ្នា ឬជជែកគ្នាកើតឡើងទេ តាំងពីស្រលាញ់គ្នាមកឈ្លោះគ្នាមិនដល់បីដងផង ។ មានន័យថា អារឿងណាដែលធ្វើទៅអាចឈ្លោះគ្នា គឺពួកខ្ញុំអត់ធ្វើទេ… ឧបមាថាសង្សារខ្ញុំមិនចង់ឱ្យខ្ញុំដើរលេងជាមួយពួកម៉ាកប្រុសៗនៅពេលយប់ ខ្ញុំឈប់ដើរលេងជាមួយពួកម៉ាកប្រុសៗពេលយប់ ដើរតែពេលថ្ងៃអីចឹងទៅ។

៣. ត្រូវមានពេលវេលាសម្រាប់គ្នា៖ ត្រូវមានពេលវេលាឱ្យគ្នាទៅវិញទៅមកទោះជារវល់នឹងរៀន ឬធ្វើការយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ក៏ក្នុងមួយអាទិត្យ ត្រូវជួបគ្នាប្រហែលពី ២ ទៅ ៣ ដង ដើម្បីទៅញ៉ាំអីជាមួយគ្នា។

៤. ស្មោះត្រង់៖ ចំណុចនេះ ស្រីតូច បាននិយាយថា “ត្រូវតែស្មោះត្រង់ បានន័យថាមិនមែនមនុស្សប្រុសហ្នឹងស្រលាញ់យើងហើយដើរទៅរកជម្រើសផ្សេងអីចឹង ហើយខ្ញុំក៏ចឹងដែរខ្ញុំមិនមែនថាមានសង្សារស្រលាញ់ហើយ ខ្ញុំដើរទៅលេងសើចជាមួយប្រុសផ្សេងរញ៉េរញ៉ៃនោះទេ។

ដើម្បីរក្សាទំនាក់ទំនងបានល្អ មុននឹងយើងស្រលាញ់គ្នា ត្រូវពិនិត្យមើលឱ្យបានច្បាស់ថាម្នាក់ហ្នឹងត្រូវគ្នាឬអត់។ បន្ទាប់ពីស្រលាញ់ហើយ ត្រូវសម្របសម្រួលគ្នា ហើយត្រូវស្មោះត្រង់ និងមានពេលវេលាឱ្យគ្នាទៅវិញទៅមក។ បើសិនជារវល់តែរៀនពេក ឬធ្វើការពេក នឹងបរាជ័យក្នុងរឿងស្នេហាហើយ។

នេះគ្រាន់តែជាពិសោធន៍ជាក់ស្ដែងរបស់យុវតីម្នាក់ប៉ុណ្ណោះទាក់ទងនឹងរឿងស្នេហា។ តើប្រិយមិត្តមានគំនិតល្អៗផ្សេងៗទៀតដែរឬទេ ដើម្បីធ្វើឲ្យស្នេហារបស់មិត្តមានភាពយូរអង្វែង?

ប្រភេព៖ sabay

  • ធ្វើ​ដូចម្ដេច​ទើប​អាច​រក្សា​ចំណង​ស្នេហា​បាន​យូរ​អង្វែង?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ចំនេះដឹង
Tags: