​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

​​​កម្មករ​​​​ចំនួន​​​​ ៤នាក់​​​ត្រូវ​បាន​​សម្លាប់​ និង​​១០​នាក់​​​ បាន​រង​របួស​ធ្ងន់​ស្រាល​​​​​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​​នៅ​ពេល​​​​ការដ្ឋាន​​​​ផ្លូវ​រថភ្លើង​ក្រោម​​ដី​​​​​​​ជិត​ទីក្រុង​សេអ៊ូល​ ​​បាន​រលំ​បាក់​​​​​ភ្លាម​​​ៗ​​​​​ ដោយ​មិន​ទាន់​ដឹង​ហេតុផល​ច្បាស់​លាស់​។

 

​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

 

​ជនរងគ្រោះ​​​​​​បាន​ជាប់​​​ក្នុង​​​គំនរ​បែកបាក់​​​​​​​​​នៃ​ការដ្ឋាន​ជម្រៅ​ ១៥ម៉ែត្រ​ក្រោម​ដី​​​​ ក្រោយ​មក​​​​ត្រូវ​បាន​គេ​បញ្ជូន​​​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​ៗ​​ ដើម្បី​ព្យាបាល​ហើយ​​​។ ឧបទ្ទវហេតុ​ខាង​លើ​​ បាន​កើត​​ឡើង​​​នៅ​ទីក្រុង​​ណាមីយ៉ាងជូ ​​ខាង​កើតក្រុង​​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង​ នា​វេលា​ម៉ោង​ ៧៖​២០​នាទី​ព្រឹក​​នេះ​ ខណៈ​មាន​កម្មករ​​​សរុប​ទាំង​​អស់ ​១៧​​​នាក់​កំពុង​​ផ្សារ​ដែក​​។

 

បើ​តាម​សាក្សី​ម្នាក់​​និយាយ​ថា​​ ​​​​រូប​គេ​បាន​​ឃើញ និង​ឮ​សំឡេង​​​​​ផ្ទុះ​ធំ​មួយ​​​កើត​ឡើង​​ក្នុង​ការដ្ឋាន​ ​ទំនង​ជា​ធុង​​អុកស៊ីហ្សែន​ ​​ប៉ុន្តែ​​​ប៉ូលិស​​​បដិសេធ​​​​ ​ដោយ​សារ​​​ពួក​គេ​​​មិន​បាន​ប្រើ​​ប្រាស់​ធុង​នេះ​​ ​ពេល​​កើត​ហេតុ​ឡើយ​។​

​​

ចំនួន​​អ្នក​​ស្លាប់​​​​អាច​កើន​ឡើង​​​ទៀត ​​ដោយ​សារ​​អ្នក​របួស​​មាន​សភាព​ធ្ងន់ធ្ងរ។ ចំណែក​​ប៉ូលិស​ និង​​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​​​ កំពុង​​ស៊ើប​​អង្កេត​រក​មូល​ហេតុ​​​ពិត​ប្រាកដ​នៃ​​គ្រោះ​ខាង​លើ​​​ហើយ។ ​សូម​បញ្ជាក់​ថា ខ្សែ​រថភ្លើង​​​​​​កំពុង​សាង់សង់​​​នេះ ​គ្រោង​នឹង​បើក​​ដំណើរ​ការ​​​នៅ​​ឆ្នាំ​ ២០២០​ខាង​មុខហើយ​៕

 

​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

 

​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

 

​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

 

​រលំ​បាក់​​សំណង់​​​​ផ្លូវ​​រថភ្លើង​ក្រោម​ដី​​​​​ ស្លាប់​​និង​របួស​​១៤​នាក់​ ជិត​ក្រុង​​​សេអ៊ូល

 

ចុចអាន៖ កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ

ចុចអាន៖ គូស្នេហ៍​ប្រហែល ៣ពាន់​គូ រៀបការ​រួម​គ្នា​នៅ​កូរ៉េ​ខាងត្បូង

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Yonhap News​​​​​​​​​​​​​